យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thaipbsworld បានឲ្យដឹងថា នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងបណ្តាញមន្ទីរពិសោធន៍ក្នុងប្រទេសថៃបាន
រកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.2 ចំនួន៩ករណីហើយចាប់តាំងពីដើមខែមករា នេះបើយោងតាមលោកវេជ្ជបណ្ឌិត Supakit
Sirilak ប្រធាននាយកដ្ឋាន។គាត់បាននិយាយនៅថ្ងៃអង្គារកន្លងទៅថា ករណីរវីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.2 នេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃជាលើកដំបូងនៅថ្ងៃទី០២ ខែមករា មកម្ល៉េះ។អ្នកវិជ្ជមានទាំង៩នាក់នោះ គឺមានទាំងអ្នកដំណើរមកពីបរទេស និងជនជាតថៃផងដែរ ហើយ
លោកបានបន្ថែមទៀតថា អ្នកស្រាវជ្រាវមិនទាន់រកឃើញភាពខុសគ្នាណាមួយពី BA.1ទាក់ទងនឹងសមត្ថភាពក្នុងការគេចចេញពីប្រព័ន្ធភាពស៊ាំ សមត្ថភាពក្នុងការបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ឬលទ្ធភាពនៃការឆ្លងលឿននៅឡើយទេ។វីរុសកូវីដក្លាយពូជប្រទេស BA.2 នេះត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងនៅ
ក្នុងប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងកាលពីចុងខែធ្នូកន្លងទៅ។ វីរុស BA.2 ត្រូវបានគេជឿថា បានកើតចេញពីការផ្លាស់ប្តូរនៃOmicron ហើយវាមានការ
ផ្លាស់ប្តូរច្រើនជាង ២០ដង ដែលប្រហែលពាក់កណ្តាលនៃពួកវានៅក្នុង spike protein ដែលធ្វើអន្តរកម្មជាមួយកោសិកាមនុស្ស និងជាគន្លឹះនៃមេរោគចូលទៅក្នុងខ្លួន៕ ប្រភព៖ ខ្មែរណូត