ខណៈការឆ្លងវីរុសកូវីដបំប្លែងខ្លួនអូមីក្រុងក្នុងសហគមន៍នៅកម្ពុជា និងលើពិភពលោកនៅតែបន្តរីករាលដាលខ្លាំង មានរបាយការណ៍ថារោគសញ្ញា និងថ្នាំ
ព្យាបាលមួយចំនួនគឺខុសពីវីរុសដែលតា ប្រសិនបើអ្នកឆ្លងអូមីក្រុងក្នុងកម្រិតស្រាល ។ដោយឡែកលោកវេជ្ជបណ្ឌិត David Cutler គ្រូពេទ្យនៅទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិកបាននិយាយថា “ឱសថល្អបំផុតសម្រាប់ព្យាបាលអ្នកជំងឺអូមីក្រុងកម្រិតស្រាលគឺស្រដៀងនឹងឱសថដែលអ្នកអាចប្រើ
ដើម្បីព្យាបាលរោគសញ្ញាគ្រុនផ្តាសាយស្រាល ឬផ្តាសាយធំ” ។លោកបន្ថែមថា ការព្យាបាលដែលត្រូវបានណែនាំគឺសំដៅទៅលើ ៖
-ការរក្សាជាតិទឹកនៅក្នុងខ្លួន (ផឹកទឹកឲ្យបានច្រើន)
-សម្រាកឲ្យបានគ្រប់គ្រាន់
-ទទួលទានអាហារូបត្ថម្ភបានល្អ
-លេបថ្នាំ Acetaminophen ឬ Ibuprofen ដើម្បីបំបាត់ការឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន
អ្វីដែលសំខាន់នោះលោក Cutler បញ្ជាក់ថា “អ្នកជំងឺអូមីក្រុងមិនគួរព្យាបាលនៅផ្ទះឡើយ ព្រោះមិនមានឱសថដែលចេញវេជ្ជបញ្ជាជាក់លាក់ណាមួយដូចជា ថ្នាំ Hydroxychloroquine ថ្នាំ Ivermectin និងវីតាមីន D អាចការពារ ឬព្យាបាលបាននោះទេ ៕