អ៊ុយក្រែន៖ បុរសជាពលរដ្ឋអ៊ុយក្រែនម្នាក់ត្រូវបានគេប្រទះឃើញឱបកូនស្រ្តីទាំងទឹកភ្នែក ដែលជាសកម្មភាពលាគ្នាយ៉ាងអាឡោះអាល័យបំផុតក្នុងបរិបទដែល
ប្រទេសអ៊ុយក្រែនកំពុងត្រូវបានរងការវា.យប្រ.ហារដោយកងកម្លាំ.ងយោធារុស្ស៊ី។ តាមរយៈសកម្មភាពដែលគេថតបានដោយចៃ.ដន្យនេះគេអាចសន្និដ្ឋាន
បានថា បុរសជាឪពុកទំនងជាបានរៀបចំឲ្យកូនស្រីនិងម្តាយភៀសខ្លួនចេញពីអ៊ុយក្រែនមួយរយៈសិនដើម្បីរក្សាសុវត្ថិភាព ខណៈរូបគាត់ត្រូវបន្តស្នាក់នៅក្នុងទឹកដី
អ៊ុយក្រែន ដោយសារតែមិនអាចធ្វើដំណើរជាមួយបាន នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail។គួររម្លឹកជូនថា ក្រោយមាន
ការវា.យប្រ.ហារដោយកងកម្លាំងយោធារុស្ស៊ី រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែនបានសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ននិងអនុវត្តច្បាប់អាជ្ញាសឹករហូតដល់សង្គ្រាមជាមួយរុស្ស៊ីត្រូវបានបិទបញ្ចប់។ ក្រោមការអនុវត្តច្បាប់អាជ្ញាសឹកនេះ ពលរដ្ឋអ៊ុយក្រែនជាបុរសដែលមានអាយុចាប់ពី ១៨-៦០ឆ្នាំ ត្រូវបានហា.មឃា.ត់
មិនឲ្យធ្វើដំណើរចេញក្រៅប្រទេសឡើយ។ ព្រោះហេតុផលនេះហើយ ទើបគ្រួសារដ៏កំសត់មួយនេះត្រូវបង្ខំចិត្តរស់នៅបែ.កគ្នាមួយរយៈសិន ខណៈពួកគេមិនដឹងច្បាស់ថាពេលណាទើបមានឱកាសអាចជួបគ្នាវិញ ឬក៏លែងមានឱកាសជួបគ្នាវិញតែម្តង។ប្រភព៖ខ្មែរណូត