ដោយក្តីគោរពស្រលាញ់ ក្មេងស្រីម្នាក់បានគូររូបលោកស្រី ទ្រី ដាណា និងស្វាមី អមជាមួយសារយ៉ាងខ្លីរបស់ក្មួយស្រីថា…

មនុស្សចិត្តធម៏ ទៅដល់ទីណាក៏គេស្រលាញ់ គេរាប់អាន និងកោតសរសើរជានិច្ច ។ តួយ៉ាង កាលពីពេលថ្មីៗនេះ ក្មេងស្រីម្នាក់ បានយករូបរបស់លោកស្រី ទ្រី ដាណា និងស្វាមី មកគូរ ធ្វើឲ្យមហាជន ផ្ទុះការកោតសរសើរ និងធ្វើការចែករំលែកយ៉ាងច្រើនកុះករ ពីស្នាដៃរបស់ក្មេងស្រី រូបនោះ។

ម្ចាស់គណនីហ្វេសប៊ុករូបនោះបានធ្វើការបង្ហោះកាលពីថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២១ ដោយបានសរសេរសារយ៉ាងខ្លី នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា “អ៊ុំប្រុសអ៊ុំស្រីខ្ញុំចូលចិត្តអ៊ុំទាំងពីរបានជាគូររូបអ៊ុំបើដូចមិនដូចសុំអ៊ុំកុំខឹងបើសិនពុកម៉ែបងប្អូនចូលចិត្តស៊ែរម្នាក់មួយផង”។

គ្រាន់តែប្អូនស្រីបានធ្វើការបង្ហោះលើបណ្តាញសង្គមភ្លាម ក៏មានបងប្អូនជាច្រើន សម្តែងការចូលចិត្ត និងរំភើបចិត្ត ពេលឃើញការស្រលាញ់គាំទ្រ របស់ក្មួយស្រីទៅលើលោកទាំងពីរនាក់ ។ រូបគំនូរមួយអាចបញ្ជាក់យ៉ាងច្បាស់ពីទឹកចិត្តរបស់ក្មួយស្រីចំពោះពួកគាត់ហើយ ។ ហើយលោកស្រី និងស្វាមី ពិតជាសប្បាយចិត្ត ពេលបានឃើញរូបគំនូរក្មួយស្រីបានគូរនេះយ៉ាងខ្លាំង៕

Related posts

Leave a Comment