យោងតាមការចុះផ្សាយគណនីផេកហ្វេសប៊ុកផ្ទាល់របស់ សិល្បករកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោហ៊ុន សែនសម្តេចក៏បានចាត់ចែងអោយឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អោយក្រុមការងារដែលតំណាងដោយ ឯកឧត្តម សេង ឌីលីន សមាជិក
ក្រុមលេខាសម្តេចតេជោ និងជាជំនួយការឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងនាំយកអំណោយ និងថវិការចូលរួមពិធីបុណ្យសព តារាកំប្លែង លោក អៀង ចេនឡា ដែលទទួលមរណភាពដោយជំងឺរលាកស្រោមខួ ដែលធ្វើពិធីបុណ្យនៅគេហដ្ឋាន ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ឯកឧត្តម សេង ឌី លីនក៏ពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារនៃសពរបស់តារាសម្តែង លោក អៀង ចេនឡាដែលបាត់បង់ប្អូន បាត់បង់កូន និងបាត់បង់មនុស្សជាទីស្រលាញ់ទៅកែងវិលមកវិញជារៀងរហូត និងជាការបាត់បង់សិល្បករមួយរូបដ៏ឆ្នើមផងដែរ។អំណោយដែលសម្តេចប្រគល់ជូនតាមរយៈ ឯកឧត្តម សេង ឌីលីនរួមមាន៖
1. ថវិកា 5000$
2. អង្ករ 200គីឡូ
3. ប៊ីចេង 5 គីឡូ
4.ទឹកត្រី២យួ
5.ទឹកស៊ីអ៊ីវ2យួ
6.ត្រីខ១កេះ
7.ទឹកក្រុច10កេះ
8.មី10កេះ
9.ទឹកសុទ្ធ 10កេះ ៕ ប្រភព៖ ខ្មែរណូត