តាមប្រភពបាងកកផុស បានឱ្យដឹងថា អតីតទា.ហានទ័.ពអាកាសថៃ ប្រែក្លាយជាសកម្មជននយោបាយឈ្មោះ Chanaphong “Ball” Phongpai គឺជាម្នាក់ក្នុងចំណោមជនជាតិថៃ ដែលបានចុះឈ្មោះដើម្បីទៅប្រយុ.ទ្ធនៅប្រទេស អ៊ុយក្រែន។លោក Chanaphong មានអាយុ២៨ឆ្នាំ លោកបាននិយាយថាលោកខូចចិត្ត
ជំនួសជនជាតិអ៊ុយក្រែន ជាពិសេសបន្ទាប់ពីរបាយការណ៍បានឱ្យដឹងថាមានការវា.យប្រ.ហារពីប្រទេសរុស្សីលើជនស៊ីវិល។ បុរសរូបនេះក៏ធ្លាប់ចូលរួមទាមទារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ ប្រឆាំងនិងអំពើរហិ.ង្សាផងដែរកាលពីកន្លងមក។គាត់បន្តថា “ប្រជាជនអ៊ុយក្រែនក៏កំពុងប្រយុ.ទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យ
ដែរ ហើយឥឡូវនេះ ត្រូវបានលុកលុយដោយមហា.អំណា.ច និង ជនផ្តា.ច់ការ ដូច្នេះខ្ញុំបានសួរខ្លួនឯងថាតើខ្ញុំអាចធ្វើអ្វីបានដើម្បីពួកគេ”។Chanaphong និងមិត្តភក្តិប្រាំនាក់បានទៅស្ថានទូតអ៊ុយក្រែន នៅទីក្រុងបាងកកកាលពីថ្ងៃពុធ ហើយបានជួបជាមួយបុគ្គលិកនៅទីនោះ បន្ទាប់ពីចុះឈ្មោះនៅលើគេហទំព័រ
ប្រមូលព័ត៌មានអំពីការកែនទ័ព។គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះនៅសប្តាហ៍នេះ ក្រុមអនឡាញជាភាសាថៃ បានប្រមូលឈ្មោះមនុស្សបានជាង២,០០០នាក់ ដែលចាប់អារម្មណ៍ទៅប្រទេសអ៊ុយក្រែនដោយស្ម័គ្រចិត្តដើម្បីប្រយុ.ទ្ធ។ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងមក លោក Volodymyr Zelensky
បានប្រកាសបង្កើតកងទ័ពអន្តរជាតិសម្រាប់ជនបរទេសដែលចង់ស្ម័គ្រចិត្តធ្វើកងក.ម្លាំងប្រដា.ប់អាវុ.ធនៃប្រទេសអ៊ុយក្រែនឬកងក.ម្លាំងការពារទឹកដី ព្រមទាំងបានអនុញ្ញាតឱ្យមានការហ្វ្រីវីសាផងដែរ៕ប្រភព៖Healthy Cambodia