ទីក្រុងម៉ូស្គូ បាននិយាយកាលពីថ្ងៃចន្ទ សប្តាហ៍នេះថា ខ្លួនបានអនុម័តលើបញ្ជីប្រទេស និងដែនដីចំនួន ២០ ដែលបានចាត់វិធានការ «ក្តៅ ឬមិនរាក់ទាក់» ប្រឆាំ.ងនឹងប្រទេសរុស្ស៊ី ក្រុមហ៊ុន និងពលរដ្ឋរបស់ខ្លួន បន្ទាប់ពីមានទណ្ឌ.កម្មសេដ្ឋកិច្ចធ្ង.ន់ធ្ងរលើជ.ម្លោះសង្គ្រា.មរវា.ងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Aljazeera ចុះផ្សាយនាថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ២០២២។យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ក្នុង
បញ្ជីនេះរួមមាន ប្រទេសអាល់បានី អង់ដូរ៉ា អូស្ត្រាលី ចក្រភពអង់គ្លេស ជេស៊ី អង់ហ្គីឡា កោះ British Virgin កោះ Gibraltar រដ្ឋសមាជិកសហភាព
អឺរ៉ុប អ៊ីស្លង់ កាណាដា លីចតេនស្ទីន មីក្រូនេស៊ី ម៉ូណាកូ នូវែលសេឡង់ ន័រវេស កូរ៉េខាងត្បូង សាន់ម៉ារីណូខាងជើង ម៉ាសេដូនៀ សិង្ហបុរី សហរដ្ឋអាមេរិក
តៃវ៉ាន់ អ៊ុយក្រែន ម៉ុងតេណេហ្គ្រោ ស្វីស និងជប៉ុន។គួរជម្រាបផងដែរថា យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សរាប់រយនាក់ត្រូវ
បានសម្លា.ប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបង្កា.ត់ភ្លើងសង្រ្.គាមរបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយចំនួនតួរលេខពិត
ប្រាកដត្រូវបានប៉ានស្មានថានឹងកើនឡើងយ៉ាងគំហុ.ស ខណៈបច្ចុប្បន្នមនុស្សជាង ១.៧ លាននាក់បានភៀ.សខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង៕ប្រភព៖Business Cambodia