ជាការពិតនាពេលបច្ចុប្បន្នគេកត់សម្គាល់ថា កំពុងមានតារាប្រុស-ស្រីរបស់ខ្មែរមួយចំនួនបានងាកមកចាប់អារម្មណ៍គាំទ្រលើកស្ទួយវិស័យក្បាច់គុណល្បុក្កតោ
បុរាណខ្មែរ ខណៈវិស័យកំពុងមានការគាំទ្រីមហាជនទូទៅផងដែរ។ស្របពេលជាមួយគ្នានេះដែរគេឃើញមានតារាស្រីរបស់ខ្មែរ២ដួងក៏កំពុងលេចធ្លោលើវិស័យគុន
ល្បុក្កតោ និងបានអន្ទងចិត្តអ្នកគាំទ្រឲ្យចាប់អារម្មណ៍ខ្លាំងក្រោយពេលពួកគេបង្ហាញខ្លួននៅក្នុងការហាត់រៀននូវក្បាច់គុណល្បុក្កតោដើម្បីជាការចូលរួមថែរក្សា
និងលើកតម្កើនវិស័យមួយនេះ។តារស្រីទាំងពីរដួងនោះ រួមមាន កញ្ញា ពេជ្រ ចរណៃ និង សំ ថារ័ត្ន ដែលអ្នកទាំងពីរតែងតែលេចមុខលើវិស័យភាពយន្តខ្មែរ រួមទាំងសកម្មភាពចូលរួមលើកស្ទួយវិស័យក្បាច់គុនល្បុកក្កតោ។ទស្សនិកជនជាច្រើនបានចាត់ទុកថា អ្នកទាំងពីរគឺជាបុគ្គលគំរូបសម្រាប់យុវជនខ្មែរដទៃទៀត។ គុន
ល្បុក្កតោគឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរតាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌាកាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ៕ ប្រភព៖ កម្ពុជាថ្មី