អុញនោះ​​ ! ចន ច័ន្ទលក្ខិណា អត់ទ្រាំមិនបាន​ ក៏បង្ហោះសារផ្ដាំទៅអ្នកសិល្បម្នាក់ ឱ្យធ្វើខ្លួន ឱ្យមានសីលធម៌ជាសាធារណៈផង….

នៅថ្ងៃទី ២១ ខែ​មករា ឆ្នាំ ២០២១ នេះ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារយ៉ាងវែងអន្លាយនៅលើគណនី fb របស់អ្នកនាង ធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម និង សិល្បករសិល្បការិនីជាច្រើនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងសារនោះ ប្រធានសមាគមសិល្បករខ្មែរ រូបនេះ បានសំដៅទៅសិល្បៈមួយរូប ដែលតែងបង្ហាញថតរូប និង បង្ហោះវីដេអូមិនសមរម្យជារឿយៗនៅលើបណ្តាញសង្គម តែយ៉ាងណាមិញ អ្នកនាង ចន ច័ន្ទលក្ខិណា​ មិនបានទម្លាយឈ្មោះបុគ្គលរូបនោះឡើយ។

ក្នុងសារនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់លម្អិតថា៖ «កន្លងមក ខ្ញុំឃើញអ្នកសិល្បៈម្នាក់ឧស្សាហ៍ថតរូប និង វិដេអូបែបរមួលៗ និង លក្ខណៈមិនសមរម្យថ្លៃថ្នូរ ដោយមិនមានប្រធានបទជាក់លាក់ពិតប្រាកដក្នុងការសម្តែងនៃការងារសិល្បៈ ។ តើចង់បង្ហាញពីអ្វី ពីការងារ ឬ អារម្មណ៍មិនប្រក្រតី ? បើសកម្មភាពទាំងនោះប្អូនដកស្រង់ចេញពីឈុតឆាកក្នុងភាពយន្ត ឬ MV មកបង្ហោះក្នុង Acc Facebook របស់ប្អូនផ្ទាល់នោះ បងមិនទើសទេ តែបើប្អូនថតលេង ដើម្បីបង្ហោះចង់បានតែការ Like Share Comment គឺជាទង្វើអសីលធម៌មួយក្នុងនាមអ្នកសិល្បៈ ហើយបងមិនចង់អោយទស្សនិកជនមើលងាយរាលដាលដល់អ្នកសិល្បៈ ដែលមានអាជីពពិតប្រាកដកំរិតស្តង់ដា ថ្លៃថ្នូរ និង មានសីលធម៌ល្អក្នុងសង្គម Social Media ។ ដូច្នេះសូមប្អូនពិចារណាឡើងវិញ និងធ្វើខ្លួនអោយមានសីលធម៌ជាសាធារណៈក្នុង Social Media ។ បំណងល្អពីបងស្រីរៀមច្បងសិល្បៈម្នាក់ដែលមិនប្រើងារជាប្រធានសមាគមន៍» ៕

Related posts

Leave a Comment