អានហើយ រំជួលចិត្តណាស់! កាន់តែកៀកថ្ងៃចូលរោងជ័យ ទឹម រដ្ឋា ពោលពាក្យចង់គេងកើយភ្លៅម្តាយ ស្ដាប់ការរៀបរាប់ពេលកាត់ខាន់ស្លា

ហ្វេសប៊ុក៖ ក្នុងរយៈពេលប្រមាណជា ១ ឆ្នាំកន្លះមកហើយ ដែលអ្នកម្តាយបានលាចាកលោកតាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ តែតារាសម្តែងស្រី ទឹម រដ្ឋា ក៏នៅតែហាក់មិនទាន់ធ្វើចិត្តបាននៅឡើយ នៃការបាត់បង់មនុស្សជាទីស្រលាញ់ស្មើជីវិតរូបនេះ ដោយជារឿយៗ នាងតែរំឮកពីអ្នកម្តាយគ្មានថ្ងៃលស់ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ជារឿយៗ រាល់ពេលមានកម្មវិធីជួបជុំ និងរីករាយក្នុងក្រុមគ្រួសារ គឺកញ្ញា ទឹម រដ្ឋា តែលើកពីអ្នកម្តាយយកមកនិយាយ និងតែងនឹងស្រមៃចង់ឲ្យមានម្តាយនៅក្បែរដូចមុនទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោលគឺថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ នាពេលខាងមុខនេះ គឺជាថ្ងៃមង្គលជ័យរបស់កញ្ញា ទឹម រដ្ឋា នឹងត្រូវរៀបការនឹងគូស្នេហ៍ជាបរទេសហើយ ដោយក្នុងនោះគេឃើញអ្នកគាំទ្រ និងមិត្តភក្តិទាំងក្នុងក្រៅសិល្បៈជាច្រើន រំភើបចិត្តអបអរសាទរដល់អនាគតកូនក្រមុំរូបនេះយ៉ាងខ្លាំង តែបើក្រឡេកទៅមើលសាមីខ្លួនវិញ គឺកញ្ញា ទឹម រដ្ឋា បើទោះហាក់មានសុភមង្គលយ៉ាងណា តែនាងហាក់នៅតែអោបជាប់វត្តមានអ្នកម្តាយក្នុងចិត្ត ចង់មានវត្តមានអ្នកមានគុណក្នុងថ្ងៃពិសេសរបស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ នេះ គេបានឃើញកញ្ញា ទឹម រដ្ឋា បានបង្ហោះសារទាំងព្រលឹមថា៖ “កូនសុំប្រាថ្នា ចង់មានវត្តមានម៉ាក់នៅក្បែរ ចង់គេងកើយភ្លៅម៉ាក់ ស្ដាប់ការរៀបរាប់ពេលកាត់ខាន់ស្លា Pan RaNy” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារនោះផងដែរ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ហាក់ស្រណោះស្រណោក និងយល់អារម្មណ៍ពីនាង ដែលនៅក្នុងថ្ងៃពិសេសតែបែរជាគ្មានវត្តមានរបស់អ្នកម្តាយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment