ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្តែងនូវក្តីអាណិតអាសូរ និងចែករំលែកបន្តគ្នាព្រោងព្រាតករណីគ្រូបង្រៀនម្នាក់បានប្រកាសរកជំនួយជូនដល់កូនសិ្សរបស់លោក សោយសារតែក្មេងស្រីម្នាក់មានជំងឺភឿកភ្នែកចាញ់ពន្លឺថ្ងៃ ពិបាកក្នុងការមើល និងរៀនសូត្រជាខ្លាំង ។
នេះបើយោងតាមការបញ្ជាក់របស់លោកគ្រូ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Keo Dorn» ជាគ្រូបង្រៀននៅអនុវិទ្យាល័យ ទ័ពស្រូវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបង្ហោះរូបភាពក្មេងស្រី ព្រមជាមួយសារឲ្យដឹងដែរថា៖ “មិន
មែនជនជាតិបារាំងទេ គាត់ជាកូនសិស្សរបស់ខ្ញុំ រៀននៅថ្នាក់ទី ៨ (ក) តែគាត់ងងឹតភ្នែកទេ ពិបាកមើល និង សរសេរណាស់។ សុំជួយគាត់ផង បើមានស្គាល់អង្គការណាទាក់ទងនឹងភ្នែក សូមជួយប្រាប់ផង
ជាមួយនឹងការប្រកាសដំណឹងបែបនេះ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Phally Yim» បានផ្តល់ជាយោបល់នៅក្នុងដំណឹងឲ្យបានដឹងដែរថា៖ “សូមលោកគ្រូ នាំគាត់ទៅសាលាជំនាញ គឺវិទ្យាល័យអប់រំពិសេស មាននៅភ្នំពេញថ្មី ផ្លូវហាណូយ,
ខេត្តសៀមរាប ជិតសាលាករុកោសល្យខេត្ត, ក្រុងបាត់ដំបង ខាងត្បូងសាលាខេត្ត, ខេត្តកំពង់ចាម នៅទល់មុខទន្លេអុំ ជាប់សាលាគរុកោសល្យខេត្ត។ ក្មេងភឿក គេចាញ់ពន្លឺខ្លាំង បើត្រូវពន្លឺហៀរទឹកភ្នែក អាចធ្វើឱ្យរលាកស្បែក របកៗ
ដូច្នេះសូមនាំក្មេងទៅរកវិទ្យាល័យទាំងប្រាំណាមួយ ដែលនៅជិតទៅ ដើម្បីជួយឱ្យក្មេងបានបន្តការសិក្សា ដែលគ្រប់សាលាទាំងប្រាំ គឺមានកន្លែងឱ្យស្នាក់នៅ” ៕