យ៉ាងម៉េចចេះ! យឿន ពិសី ម្ចាស់ពានរង្វន់ Cambodia’s Got Talent ពោលពាក្យត្អូងត្អែផ្លូវកំពុងដើរពិបាកនឹងបន្តទៅមុខខ្លាំង

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយលោក យឿន ពិសី ដែលជាម្ចាស់ពានរង្វាន់លេខ១ ក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent កាលពីប្រមានជា ៧ ឆ្នាំមុន រំលងបានប៉ុន្មានឆ្នាំមុនលោក ក៏បានរៀបការសាងគ្រួសារជាមួយភរិយារូបស្រស់ម្នាក់ ហើយពេលនេះចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរថែមទាំងទទួលបានកូនប្រុសម្នាក់ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកជីវិតលើវិថីសិល្បៈវិញ ស្រាប់តែនាពេលថ្មីៗនេះ យឿន ពិសី បានបង្ហោះសារត្អូញត្អែរាថ្មីនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងពីផ្លូវដែលលោកកំពុងដើរបច្ចុប្បន្នហាក់ជូបផលលំបាកខ្លាំងនឹងបន្តទៅមុខថា៖ “ខ្ញុំដឹងថាផ្លូវមួយនេះ ខ្ញុំពិតជាពិបាកនិងដើរទៅមុខខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំមានតែតស៊ូប្រឹងលើកទឹកចិត្តឱ្យខ្លួនឯងរហូតដល់ទីបញ្ចប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់ម្ចាស់ពាន Cambodia’s Got Talent រូបនេះមិនពិបាកឲ្យមហាជនយល់ទេថាជារឿងអ្វី ព្រោះកន្លងមក យឿន ពិសី ក៏ធ្លាប់បង្ហោះវីដេអូយំសោកក្តែងៗរឿងជីវិតលើវិថីសិល្បៈរបស់លោក យូរទៅកាន់តែស្ងប់ស្ងាត់ទៅៗ គ្មានបទចម្រៀងថ្មីៗចេញនៅលើទីផ្សារ ជាមនុស្សដែលគេបំភ្លេចចោល តែយ៉ាងណាលោកក៏នៅតែខំប្រឹងតស៊ូដើរលើវិស័យមួយនេះបន្តទៀតដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពប្រពន្ធកូន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment