រាប់ឆ្នាំ ទើបបានជួបគ្នាម្តង កូនប្រុស យ៉ែម សំអូន ពោលពាក្យប៉ុន្មានឃ្លានេះ ទៅកាន់បងស្រី

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា លោក យ៉ែម សំអូន និងអតីតភរិយា អ្នកនាង យ៉ាន លីនដា មានតំណក់ឈាមកូនស្រីម្នាក់ ក្នុងនោះលោក យ៉ែម សំអូន ក៏មានកូនប្រុសម្នាក់ទៀត ដែលពេលនេះលោកបានធំពេញវ័យ ក្លាយជាកំលោះសង្ហាម្នាក់ ថែមទាំងមានជំនាញសិល្បៈខ្លះ មិនឃ្លាតពីឪពុកប៉ុន្មាននោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មួយរយៈមុននេះ តារាចម្រៀងអ្នកនាង យ៉ាន លីនដា បាននាំកូនស្រីជាទីស្រលាញ់មកលេងស្រុកខ្មែរ ហើយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេក៏បានឃើញលោក យ៉ែម សំអូន បានជួបមុខកូនស្រី ហើយក៏នាំកូនស្រីដើរលេងបង្កើនភាពស្និទ្ធស្នាលរវាងឪពុកកូន ប៉ុន្តែរឿងដែលមហាជនចាប់អារម្មណ៍ យ៉ែម សំអូន មិនបានទៅតែម្នាក់ឯងនោះទេ ពោលគឺលោកក៏បាននាំកូនប្រុសទៅជាមួយគ្នាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា កូនប្រុសស្រីទាំង ២ របស់លោក យ៉ែម សំអូន មិនបានកើតចេញពីផ្ទៃម្តាយតែមួយ ប៉ុន្តែពួកគេទាំងពីរ មានមុខមាតស្រដៀងគ្នាណាស់ ហើយទោះបីជាម្នាក់រស់នៅស្រុកខ្មែរ រីឯម្នាក់ទៀតនៅដល់ប្រទេសអូស្រ្តាលី ទម្រាំបានជួបគ្នាម្តងៗ គឺរាប់ឆ្នាំក៏ពិតមែន តែមើលទៅទំនាក់ទំនងបងប្អូនអ្នកទាំងពីរពិតជាជិតដិត ស្រលាញ់គ្នាខ្លាំងមិនធម្មតាដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យូរៗទើបមានពេលវេលាល្អបានជួបបងស្រីម្តង ស្រាប់តែកូនប្រុសលោក យ៉ែម សំអូន រូបនេះ បានថតរូបជាមួយប្អូនស្រី ព្រមទាំងបានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ដោយរូបគេបានបង្ហោះថតរូបនោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ។ ហើយបាននិយាយរៀបរាប់យ៉ាងខ្លីថា៖ “Such a great day to meet u sister” ។ ដែលប្រជាភាសាខ្មែរថា៖ “ជាថ្ងៃដ៏ល្អដែលបានជួបបងស្រី” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment