រំភើបជំនួស! អ៊ុក សុវណ្ណារី តារាចម្រៀងស្រីវ័យក្មេង តែខ្លាំង ឈ្នះបានពានសិល្បករសិល្បការិនីថ្មីប្រចាំឆ្នាំ ២០២២

នារាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាកម្មវិធីប្រគល់ពានរង្វាន់ដ៏អស្ចារ្យប្រចាំឆ្នាំ ២០២២ Pleng Music Awards 2022 ក្នុងនោះក៏មានវត្តមាន សិល្បករសិល្បការិនី និង Influencer ជាច្រើនរូបបង្ហាញខ្លួនដើលើកម្រាលព្រំក្រហមជាមួយនឹងឈុតយ់ាងទាក់ទាញលេចធ្លោរៀងៗខ្លួន មហាជនក៏មានការចាប់អារម្មណ៍ និងរំភើបចិត្តជំនួសចំពោះវគ្គប្រកាសពានរង្វាន់ប្រចាំឆ្នាំផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ បានឃើញាមានការប្រគល់ពានរង្វាន់ប្រចាំឆ្នាំចំពោះសិល្បករសិល្បការិនី និង Influencer តាមទេពកោសល្យ សមត្ថភាព និងសម្មិទផល ប្រចាឆ្នាំផ្សេងៗរបស់ពួកគេរៀងៗខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ គឺវគ្គប្រកាសពានរង្វាន់ប្រចាំឆ្នាំនេះ មានការសាទរ និងសរសើរខ្លាំងចំពោះតារាចម្រៀងស្រីវ័យក្មេង អ៊ុក សុវណ្ណារី ដែលទទួលបានការបោះឆ្នោតពីមហាជនឈ្នះសិល្បករសិល្បការិនី ដទៃជាច្រើនទៀត ដោយក្លាយជាម្ចាស់ពានរង្វាន់ «សិល្បករសិល្បការីនីថ្មីប្រចាំឆ្នាំ ២០២២» នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះ តារាចម្រៀង អ៊ុក សុវណ្ណារី គឺជាតារាចម្រៀងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពពោរពេញដោយសមត្ថភាពខ្លាំងមួយរូបប្រចាំផលិតកម្ម Galaxy Navatra ដែលកំពុងតែទទួលបានការស្រលាញ់ពេញចិត្តជាខ្លាំង ពីសំណាក់ស្រទាប់យុវវ័យជាមួយនឹងបទចម្រៀងថ្មីៗជាច្រើនរបស់នាង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment