ធូរចិត្តបន្តិចហើយ! តារាកំប្លែង កាឆយ បានប្រាប់ពីស្ថានភាពថ្មីរបស់លោកតា ព្រហ្មម៉ាញ បែបនេះថា…

ហ្វេសប៊ុក៖ ដំណឹងសិល្បករអាយ៉ៃជើងចាស់ដ៏ល្បីល្បញលោកតា ព្រហ្មម៉ាញ បានដួលសន្លប់ និងត្រូវបានបញ្ជូលទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ បានធ្វើឲ្យអ្នកស្ថិតក្នុងចង្កោមសិល្បៈ ជាច្រើនមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះសុខភាពរបស់លោក សូម្បីតែបណ្តាមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានជូនពរលោកតាឲ្យឆាប់ជាសះស្បើយនាពេលឆាប់ៗនេះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យភ្លាមៗនោះ ស្ថានភាពលោកតា ព្រហ្មម៉ាន នៅតែជាក្តីបារម្ភមិនទាន់ធូរស្រាយនៅឡើយនោះទេ ថែមទាំងមានបញ្ហាឈឺក្បាល ដល់ថ្នាក់រវើរវាយទៀតផង តែយ៉ាងណារហូតមកដល់រសៀលថ្ងៃទី២១ ខែមីនា នេះ តារាកំប្លែង កាឆាយ ដែលជាអ្នកចេញចូលជិតនឹងនៅមន្ទីរពេទ្យ បានបង្ហើបប្រាប់ពីស្ថានភាពសុខភាពរបស់សិល្បករដ៏ល្បីល្បាញខាងលើថាពេលនេះលោកតា ព្រហ្មម៉ាញ បានធូរស្រាលបន្តិចហើយ ប៉ុន្តែនៅវិលមុខ និងមានទាន់អាចញុំាអាហារបាននៅឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងអ្នកនាង កាឆយ បានបង្ហោះរូបភាពថ្មីៗរបស់លោកតា ព្រហ្មម៉ាញ ព្រមទាំងបាននិយាយរៀបរាប់នូវស្ថានភាបសុខភាពចុងក្រោយរបស់លោកតាថា៖ “លោកពូ ព្រហ្មម៉ាញ បានធូរតិចហើយ តែគាត់នៅងើបវិល ហើយញ៉ាំអីមិនទាន់បាន” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment