ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ នូវតារាចម្រៀងស្រី សម្លេងពីរោះក្រអួនក្រៅកញ្ញា វ៉ាន់ នីឡា ដែលបានបាត់មុខពីវិថីសិល្បៈជាច្រើនឆ្នាំ ហើយក៏បានត្រលប់មកវិញធ្វើឲ្យអ្នកគាំទ្ររូបនាងមានការរំភើបចិត្តជាខ្លាំង ។
ទោះបីជា កញ្ញា វ៉ាន់ នីឡា ធ្លាប់បានឃ្លាតឆ្ងាយពីសិល្បៈពិតមែន ប៉ុន្តែនាងនៅតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរទៅលើរូបសម្រស់របស់នាង ពីសំណាក់ហ្វេនៗជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ ។
យ៉ាងណាមិញ ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែស្អាតឡើងៗ ពិសេសគួបផ្សំនឹងនាងខិតខំហាក់ប្រាណថែមទៀតនោះ ទើបអាចធ្វើឲ្យរាងរបស់ វ៉ាន់ នីឡា សាច់ហាប់ណែន មើលទៅឡើង Gold តែម្តង ។
ជាពិសេស នាងកាន់តែស្អាតសមសួន ក្នុងឈុតបែបប្រពៃណីបុរាណ ដែលជាឈុតសម្រាប់ពិធីមង្គលការ វ៉ាន់ នីឡា ពិតជាទាក់ទាញភ្នែកអ្នកទស្សនាយ៉ាងខ្លាំងផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។