អបសាទរផង! ក្រោយសន្សំចំណេះ ជំនាញផ្នែកធ្វើគ្រឿងអលង្ការយូឆ្នាំ ពេលនេះ ជំទាវ លីឈី សម្រេចចិត្តបើកហាងពេជ្រផ្ទាលខ្លួនហើយ

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានធ្លាប់បានដឹងហើយថា អតីតតារាសម្តែង និងជាពិធីការិនីប្រចំាស្ថានីទូរទស្សន៍ថោន លីឈី គឺជាតារាមួយរូបក្នុងចំណោមតារាស្រីៗជាច្រើនទៀត ដែលមានសំណាង និងសុផមង្គលយ៉ាងខ្លាំងបន្ទាប់ពីបានរៀបការរួចហើយនោះ ។ ខណៈរៀបការមិនបានប៉ុន្មានអតីតតារាស្រីរូបនេះ ក៏មានងារជាជំទាវក្រោយស្វាមីទទួលបានគោរមងារជាឧកញ៉ា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ លោកជំទាវ លីឈី រស់នៅក្នុងជីវិតយ៉ាងមានសុភមង្គល លើគំនរទ្រព្យស្តុកពីមុខជំនួញជាច្រើនរបស់លោកឧកញ៉ា ប៊ុន រតនា ជាស្វាមីក៏ពិតមែន តែលោកជំទាវ លីឈី ក៏ហាក់មិននៅស្ងៀមនោះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនឃើញថា អតីតតារាស្រីរូបនេះ បានបើកអាជីពលក់សម្លៀកបំពាក់ និងផលិតផលថែសម្រស់តាមអនឡាញ ហើយកន្លងមកគេធ្លាប់បានឃើញលោកជំទាវ បានរត់ទៅរៀនជំនាញផ្នែកធ្វើគ្រឿងអលង្ការ ដើម្បីត្រៀមនឹងបើកហាងពេជ្រផ្ទាល់ខ្លួនទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ គេចាំបានថាកាលពីអំឡុងក្នុងឆ្នាំ ២០១៩ ពោលគឺស្របពេលពរពោះកូនស្រីច្បង លោកជំទាវ លីឈី ក៏បានទៅរៀនជំនាញផ្នែកធ្វើគ្រឿងអលង្ការ ដោយនិងត្រៀមបើកក្រុមហ៊ុនលក់ពេជ្រនៅផ្ទះប្រភេទ Shop House 2 ដែលជាកាដូខួបអាពាហ៍ពិពាហ៍មួយឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីសន្សំចំណេះជំនាញផ្នែកគ្រឿងអលង្ការច្រើនឆ្នាំមកនេះ និងក្រោយពីបានសម្រាលកូនប្រុសទី ២ រួចមិនទាន់ប៉ុន្មានផង លោកជំទាវ លីឈី ក៏បានសម្រេចក្តីស្រមៃហើយ ដោយបានបើកហាងពេជ្រផ្ទាល់ខ្លួនមានយីហោថា៖ “Cheewelry Cambodia-ហាងលក់គ្រឿងអលង្ការ ឈីវែលរី ខេមបូឌា” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment