អបអរសាទរ! ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា “អ្នកឧកញ៉ា”

ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា”។ គួរបញ្ជាក់ថា អ្នកឧកញ៉ា ឡេង ភត្រា ដែលភាគច្រើនបងប្អូនស្គាល់ ឡេង ណាវ៉ាត្រា បានជួយសង្គមជាតិច្រើន ដូចជាការពីពេលថ្មីៗនេះ អ្នកឧកញ៉ាបានបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀតអ្នកឧកញ៉ាបានឧបត្ថម្ភថវិកាជួយជនរងគ្រោះដោយសារទឹកជំនន់ចំនួន 60 ម៉ឺនដុល្លារ សាងសង់ផ្លូវថ្នល់ ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា និងបានជួយអ្នកខ្វះខាតជាច្រើននាក់ទៀត៕

Related posts

Leave a Comment