គួរឲ្យសរសើរណាស់! នាយព្រែក បានទៅសួរសុខទុក្ខលោកតា ព្រហ្មម៉ាញ ជួសម្តាយដល់មន្ទីរពេទ្យ ព្រមទាំងបង្ហើបពីអាការលោកតា

ហ្វេសប៊ុក៖ ដំណឹងសិល្បករអាយ៉ៃជើងចាស់ដ៏ល្បីល្បញលោកតា ព្រហ្មម៉ាញ បានដួលសន្លប់ និងត្រូវបានបញ្ជូលទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ រហូតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២ នេះ គឺរយៈពេលប្រមាណជា ៤ថ្ងៃមកហើយ បានធ្វើឲ្យអ្នកស្ថិតក្នុងចង្កោមសិល្បៈ ជាច្រើនមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះសុខភាពរបស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ យោងតាមរយៈតារាកំប្លែង កាឆយ ដែលជាអ្នកចេញចូលជិតដិតនៅក្នុងមន្ទីរពេទ្យ បានបង្ហើបប្រាប់ពីស្ថានភាពសុខភាពរបស់លោកតា ព្រហ្មម៉ាញ បានធូរស្រាយបន្តិចហើយក្តី តែអ្នកនៅក្នុងវិថីសិល្បៈ និងមហាជនក៏នៅតែបន្តព្រួយបារម្ភ និងជូនពរឲ្យលោកតាឆាប់ជាសះស្បើយនាពេលឆាប់ៗនេះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គេក៏បានឃើញវត្តមានតែភរិយា និងតារាកំប្លែង កាឆយ ប៉ុណ្ណោះ ដែលបានទៅមើលថែដិតដល់លោកតា ព្រហ្មម៉ាញ នៅឯមន្ទីរេពទ្យ រហូតធ្វើឲ្យមហាជនសួរនាំរក យាយយ៉យ ដែលជាដន្លងរបស់លោកតា ព្រហ្មម៉ាញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នាថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២ នេះ ទោះបីជាមិនបានឃើញវត្តមាន យាយយ៉យ ជាដន្លងទៅសួរសុខទុក្ខ តែកូនប្រុសរបស់ យាយយ៉យ នាយព្រែក ក៏បានទៅដល់មន្ទីរពេទ្យសួរសុខទុក្ខលោកតា ព្រហ្មម៉ាញ ដោយផ្ទាល់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀតនោះ ហើយអ្វីដែលធ្វើឲ្យមហាជន ហាក់បានធូរស្រាលចិត្តបន្តិចនោះ នាយព្រែក ក៏បានបញ្ជាក់ឲ្យដឹងដែរថា លោកតា ព្រហ្មម៉ាញ បានប្រសើរជាងមុនហើយ ដោយអាចងើបអង្គុយហូបអាហារបានដោយខ្លួនឯង តែមិនអាចទាន់ក្រោកឈរដើរនៅឡើយនោះទេ ព្រោះនៅវិលមុខនៅឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment