ភ្ញាក់ព្រឹត! អីយ៉ា នៅសុខៗ ឧកញ៉ា ខេមរៈ សិរីមន្ត ទៅចម្រៀងមង្គលការគេមួយកន្លែង ខណៈដែលម្ចាស់ដើមការមិនបានអញ្ជើញ

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានដឹងហើយថាកាលពីមួយរយៈមុន កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ទទួលបានគោរពងារជាឧកញ៉ា ពីព្រះមហាក្សត្រ ដែលធ្វើឲ្យរូបលោកក្លាយជាសិល្បករដំបូងគេបង្អស់នៅកម្ពុជាយើងដែលមានគោរពងារជាឧកញ៉ា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការ ទទួលបានគោរពងារឧកញ៉ាពីព្រះមហាក្សតនេះ កាន់តែសបញ្ជាក់ឲ្យដឹងដែរថា ភាពជោគជ័យរបស់តារាចម្រៀងប្រុសរូបនេះ កាន់តែទទួលបានជោគជ័យទ្វេដង ដោយលោកមិនត្រឹមជាកំពូលតារាល្បីលំដាប់ប្រទេសនោះទេ ថែមទាំងមានកិត្តិយសមុខមាត់ជាឧកញ៉ាលើមុខជំនួញអចលនទ្រព្យរបស់ខ្លួនថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រឿងរ៉ាវដែលមហាជនប្លែកចិត្តបំផុតនោះ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២ នេះ គេបានឃើញកំពូលតារាចម្រៀងប្រុសដ៏ល្បីឈ្មោះខាងលើនេះ បានបង្ហោះរូបបង្ហាញឈរមុខរថយន្ត Rolls-Royce ដ៏ទំនើបរបស់ខ្លួន ហើយនិយាយប្រាប់ថា៖ “យប់មិញទៅច្រៀងក្នុងពិធីមង្គលការគេពញាក់អារម្មណ៍ទាំងដែលម្ចាស់ការគេអត់បានអញ្ជើញផង តែសប្បាយខ្លាំងណាស់” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងខាងលើរបស់ឧកញ៉ា ខេមរៈ សិរីមន្ត នេះ បានធ្វើឲ្យបណ្តាញអ្នកគាំទ្រភ្ញាក់ព្រឺតសឹងតែស្រឡាំងកាំងអស់ ព្រោលោកបានទៅច្រៀងក្នុងកម្មវិធីមង្គលការ ទាំងដែលម្ចាស់ដើមការគេមិនបានអញ្ជើញ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment