លើកដំបូងដែល សួស វីសា ដឹកដៃស្វាមី ចោលកូន ៣ ថ្ងៃ ដើម្បីធ្វើរឿងមួយនេះ!

សម្រាកពីអាជីពសិល្បៈប្រមាណជាមួយឆ្នាំតារាចម្រៀង សួស វីសា បានវិលត្រល់បមកជាថ្មី ដែលលើកនេះ នាងមិនបានបន្ធូរបន្ថយដៃនោះទេ ពោលគឺបានដឹកដៃស្វាមីលោក ថមមី មកជាមួយថែមទៀតផង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារ។

សួស វីសា ជាតារាចម្រៀង ដែលទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន ព្រោះសំឡេងរបស់នាងអាចបត់បែនគ្រប់ទម្រង់ មិនថាបទពីដើម និង បែបសម័យនោះទេ។ អ្វីដែលចាប់អារម្មណ៍ សួស វីសា បានវិលត្រឡប់មកប្រឡូកសិល្បៈវិញ ក្រោយ​ពីសម្រាកអស់រយៈពេលមួយឆ្នាំ ខណៈដែលត្រឡប់មកវិញលើកនេះ នាងក៏បានដឹកដៃស្វាមីមកជាមួយ ដើម្បីចូលរួមសម្តែង MV ទៀតផង។ មិនតែប៉ុណ្ណោះ នៅក្នុងបទចម្រៀងថ្មីរួមគ្នាមួយនេះ ក៏មានការចូលរួមសម្ដែងពីលោក ជា លាងឆែ ផងដែរ។

អ្វីដែលចាប់អារម្មណ៍មួយផ្សេងទៀត ចំពោះការថត MV បទថ្មីមួយនេះ ចំណាយពេលថតដល់ទៅ ២ យប់ និង ៣ ថ្ងៃឯណោះ ដែលធ្វើឱ្យស្វាមីភរិយាមួយគូនេះ ត្រូវដើរចោលកូនស្រីបណ្ដូលចិត្តក្នុងរយៈពេលយ៉ាងយូរ។ ក្នុងនោះ សួស វីសា ក៏បានទម្លាយ ពីអារម្មណ៍ពិតរបស់ខ្លួនផងដែរថា៖ «ម៉ាក់ប៉ាចេញមកធ្វេីការនៅឆ្ងាយ ទោះហត់ប៉ុណ្ណាពេលបាន call video មេីលមុខកូនហេីយ ធ្វេីឱ្យមានទាំងកម្លាំងកាយ និង កម្លាំងចិត្តណាស់


ពីរយប់បីថ្ងៃហេីយ ដែលប៉ាម៉ាក់ចេញមកថត coming soon..»។

បើតាមប្រភពអ្នកដែលធ្វើការ នៅក្នុងផលិតកម្មហង្សមាស បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ សួស វីសា ថតបទចម្រៀងថ្មីៗបានជាច្រើនបទ ដែលមានទាំងបទទោល និង បទឆ្លើយឆ្លង ដែលនាងរំពឹងថាអាចនឹងបំបែកទីផ្សារស្ងប់ស្ងាត់នាពេលកន្លងមក។

គួរឱ្យដឹងថា កន្លងមកគេកម្រឃើញ សួស វីសា និងស្វាមី សម្តែងរួមគ្នានៅក្នុងបទចម្រៀងរបស់ផលិតកម្មហង្សមាសខ្លាំងណាស់ហើយការត្រឡប់មកវិញលើកនេះ គេរំពឹងថាការចាប់ដៃរួមគ្នារបស់ប្តីប្រពន្ធមួយគូនេះ អាចជាចំណីអារម្មណ៍ប្លែក និងអាចស្រូប​ទាញប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្របានថែមមួយកម្រិតទៀត៕

Related posts

Leave a Comment