រំភើបជំនួស! ទីបំផុត ក្មេងប្រុសលក់លៀសហាល បានជួបនឹងឧកញ៉ា ខេមរៈ សិរីមន្ត ហើយ ថែមទាំងទទួលបានថវិការឧបត្ថម្ភទៀត

ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ នេះ យោងតាមរយៈផេកផ្លូវការរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះពីសកម្មភាពក្មេងប្រុសកម្សត់ម្នាក់ លក់លៀសហាល ដែលផ្ទុះការចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុក បានចូលមកជួបជាមួយឧកញ៉ា ដែលក្នុងនោះលោកបានប្រគល់ជាថាវិការឧបត្ថម្ភចំនួន ២ លានរៀន និងបានបញ្ជាក់សារឲ្យដឹងដែរថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ស្រឡាញ់ប្អូនត្រង់ចេះតស៊ូហ្នឹង ការតស៊ូពិតប្រាកដ ភាពស្មោះត្រង់ ថែមទាំងប្រឹងរៀនឱ្យពូកែទៀត អនាគតទៅប្អូននឹងជោគជ័យ។ ថវិកា 2 000 000 រៀលនេះ ជាការលើកទឹកចិត្តដល់ប្អូន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា ទាក់ទៅនឹងរឿងប្អូនប្រុសខាងលើនេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងសម្តែងក្តីរំជួលចិត្ត អាណិតអាសូរដល់ក្មេងប្រុសលក់លៀសហាលខាងលើនេះ ដែលបានអង្គុយដោយក្តីអស់សង្ឃឹម ក្រោមភ្លៀងទទឹករទេះលៀសហាលអស់ គួរឲ្យអាណិតអាសូរណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ នាថ្ងៃដដែលផងនោះ តាមរយៈផេកផ្លូវការរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសរកដំណឹងពីក្មេងប្រុស ដើម្បីផ្តល់ជំនួយដោយបានបញ្ជាក់ថា៖ “មានបងប្អូនណាស្គាល់ផ្ទះ ឬ លេខទូរស័ព្ទប្អូនម្នាក់នេះទេ ខ្ញុំពេញចិត្តការតស៊ូរបស់គាត់ចង់ជួយគាត់” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment