ខណៈសល់ ១ ថ្ងៃទៀតចូលរោងជ័យ ទឹម រដ្ឋា ទម្លាយរូប Pre-Wedding ប៉ុន្មានសន្លឹកនេះ ពិតជាស្អាត រួចភ្ជាប់សារយ៉ាងមានន័យបែបនេះថា…

ហ្វេសប៊ុក៖ នៅសល់ត្រឹមតែមួយថ្ងៃទៀតប៉ុណ្ណោះ ដែលជាថ្ងៃចូលរោងជ័យរបស់តារាសម្តែង ទឹម រដ្ឋា និងអនាគតស្វាមីហើយ ពោលគឺនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ នាពេលខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ ថ្ងៃល្អកាន់តែកៀកមកដល់ មហាជនក៏បានឃើញថាកញ្ញា ទឹម រដ្ឋា និងអនាគតស្វាមី បានចាប់ផ្តើមចែកធៀបការ ជាបន្តបន្ទាប់ដល់មិត្តភក្តិទាំងក្នុង និងក្រៅរង្វង់សិល្បៈដោយពិធីមង្គលការរបស់កញ្ញានឹងរៀបចំឡើងនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ មហាជនកាន់តែចាប់អារម្មណ៍ គឺរូបភាព Pre-Wedding បែបប្រពៃណី និងរូបបែបរ៉ូមែនទិក ជាបន្តបន្ទាប់របស់ ទឹម រដ្ឋា និងអនាគតស្វាមីលោក Jovany Antonio ក៏ត្រូវបានបង្ហាញឡើងយ៉ាងស្រស់ស្អាតជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកំពុងតែធ្វើឲ្យមហាជនជាច្រើន កំពុងតែចាប់ភ្លឺក និងសរសើរដល់តារាស្រីរាងស្រឡូន កម្ពស់បាន ទឹម រដ្ឋា ថែមទៀតនោះ ក៏ព្រោះតែថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ កញ្ញាបានបង្ហោះរូបភាព Pre-Wedding បន្ថែមទៀតក្នុងឈុត «ឈុតព្រះឥសូរ និងព្រះនាងឧមា» ដោយបានភ្ជាប់នូវសារយ៉ាងមានន័យក្នុងនាមជាសិល្បការិនីខ្មែរ ដែលនឹងរៀបការស្វាមីជាជនជាតិបរទេស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ទឹម រដ្ឋា បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “ក្នុងនាមនាងខ្ញុំជាកូនខ្មែរ សិល្បការិនីមួយរូប ក៏នឹងត្រូវរៀបការជាមួយនឹងអនាគតស្វាមី ដែលមានសញ្ជាតិផ្សេងគ្នា ដូច្នេះហើយខ្ញុំបានស្លៀកនូវសម្លៀកបំពាក់បុរាណខ្មែរមួយឈុតនេះ

ជាមួយអនាគតស្វាមី ដើម្បីចង់បង្ហាញ និង គោរពនូវវប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់អនាគតស្វាមី និង ពិភពលោក។ ហើយក៏ជារូបភាពអនុស្សាវរីយ៍មួយដ៏សំខាន់ សម្រាប់ថ្ងៃមង្គលរបស់ខ្ញុំទាំងពីរ ។

(ឈុតព្រះឥសូរ និង ព្រះនាងឧមា) សាកល្បង និង ដកស្រង់ច្នៃចេញពីរចនាបទព្រះគោ និង ច្នៃបន្ថែមឱ្យកាន់តែមានសោភ័ណ្ឌភាព ដែលថិតក្នុងលម្ហខ្មែរ។ អភិវឌ្ឍដើម្បីអភិរក្ស” ៕

Related posts

Leave a Comment