ក្នាញ់ណាស់! អាយុទើប ២ ឆ្នាំសោះ អូនតូច ឆលី មានដុងខាងសិល្បៈដូចអ្នកម៉ាក់ ឱក សុគន្ធកញ្ញា ទៅហើយ…(មានវីដេអូ)

ហ្វេសប៊ុក៖ ពេលវេលាពិតជាលឿនណាស់ អូនតូច អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាតំណាក់ឈាមដំបូងរវាងកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមីលោក អ៊ីង សុខលី មានអាយុជាង ២ ឆ្នាំទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ អាយុទើបតែជាង ២ ឆ្នាំសោះ អ្នកប្រុសតូច ឆលី ទទួលបានក្តីស្រលាញ់យ៉ាងច្រើនហូរហៀរពីសំណាក់សិល្បករ សិល្បការិនី សាច់ញាតិបងប្អូន ក៏ដូចជាទស្សនិកជនអ្នកគាំទ្រព្រោងព្រាតព្រោះតែ ឆលី ធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃ ហើយថែមទាំងមានមុខមាត់សង្ហាគូរឲ្យក្នាញ់តាំងពីក្មេង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី តែងតែថតរូបង្ហាញពីសម្មភាពកូណប្រុសសំណព្វចិត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះក៏មានមហាជន និងបណ្តាអ្នកគាំទ្រជាច្រើន បញ្ចេញយោបល់ក្នុងន័យស្រលាញ់ក្នក់ក្នាញ់ចំពោះក្មេងប្រុសតូចរូបនេះជាបន្តបន្ទាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀត មិនត្រឹមតែឆ្លាតវៃ និងស្ដាប់បង្គាប់នោះឡើយ នាពេលថ្មីៗមកនេះ អូនតូច ឆលី បានបញ្ចេញវីដេអូមួយឈរច្រៀង បញ្ចេញកាយវិការយ៉ាងរស់វើក នៅលើផេកផ្លូវការមានឈ្មោះថា «Oeng Panhaboth – Charlie» ដោយមានលោកប៉ាជាអេដមីននោះធ្វើឲ្យមហាជនជាច្រើន បានចាប់អារម្មណ៍ជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូច្រៀងចម្រៀង អមនឹងកាយវិការនោះ បើទោះមិនដឹងថាអូនតូច ឆលី ច្រៀងបទអ្វី ក៏ព្រោះច្រៀងមិនច្បាស់ពាក្យក្តី តែមហាជនជាច្រើន និងបណ្តាអ្នកគាំទ្រ ហាក់ក្នាញ់ចរិតគួរឲ្យស្រលាញ់របស់កូនប្រុស អ្នកនាង ឱក សុគន្ធកញ្ញា ជាខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះ ម្នាក់ៗលើកឡើងទៀតថា អូនតូច ឆលី ពិតជាមានដុងសិល្បៈដូចម៉ាក់ៗខ្លាំងថែមទៀតផង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment