គួរឲ្យសរសើរណាស់! គង់ សុជាតិ ស្កាត់ទៅ Surprise ថ្ងៃកំណើត យុគ ចិន្តា ដល់កន្លែងធ្វើការ រំភើបចិត្តពេក យុគ ចិន្តា បង្ហាញអារម្មណ៍ខ្លួនថា…

ហ្វេសប៊ុក៖ ពិតណាស់ មហាជនជាច្រើនបានដឹងហើយថា ពីសម្ព័ន្ធភាពរបស់ពិធីការិនីជើងចាស់ ២ រូប គឺអ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ សុជាតិ បើគិតមកទល់ពេលនេះ គឺរយៈពេលប្រមាណជា ២០ ឆ្នាំ ដែលពិធីការិនីទាំង ២ បានស្គាល់គ្នាតាំងពីបោះជំហានចូលប្រឡូក្នុងវិស័យសិល្បៈមកម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ អ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ សុជាតិ ក៏ត្រូវបានមហាជនបានដឹងថា អ្នកទាំង ២ មិនត្រឹមតែបានក្លាយជាពិធីការិនីតំណាលគ្នាក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ កាលពីជាង ២០ ឆ្នាំមុននោះឡើយ ពោលគឺពិធីការិនីទាំង ២ ក៏ជាមិត្តភក្តិល្អនឹងគ្នាទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាពេលវេលារំលងផុតច្រើនឆ្នាំ មានការផ្លាស់ប្តូរទីកន្លែងធ្វើការផ្សេងគ្នា និងមមាញឹករៀងៗខ្លួនក្តី តែចំណងមិត្តភាពរបស់ពិធីការិនីជើងចាស់ទាំង ២ ដួងនេះគឺនៅតែរឹងមាំដូចដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញអ្នកនាង គង់ សុជាតិ បានស្កតា់ទៅ Surprise ថ្ងៃកំណើតអ្នកនាង យុគ ចិន្តា ដល់កន្លែងធ្វើការ ធ្វើឲ្យម្ចាស់ខួបរំភើបចិត្តមិនតិចនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះផងដែរ រូបភាពស្នាមញញឹម អោបគ្នារវាងមិត្តភក្តិទាំង ២ ហើយនោះ មហាជន ក៏ដូចជាអ្នកគាមទ្រ បានសរសើរចំណងមិត្តភាពរបស់ពិធីការិនីទាំង ២ ថាពិតជាបានយូរអង្វែងណាស់ ។

ជាពិសេសនោះ ក្រឡេកទៅមើលអ្នកនាង គង់ សុជាតិ វិញ គឺដឹងថាអ្នកនាង យុគ ចិន្តា ស្រលាញ់ពណ៌លឿង ទើបបានរៀបចំទាំងនំ ទាំងបាច់ផ្កាពណ៌លឿងសម្រាប់ថ្ងៃពិសេសនេះទៀតផង ។

បន្ទាប់ពីមិត្តបានទៅ Surprise ខួបកំណើតហើយនោះ អ្នកនាង យុគ ចិន្តា ក៏បានបង្ហោះសារអរគុណដល់អ្នកនាង គង់ សុជាតិ ថា៖ “អរគុណមិត្តសម្លាញ់ គង់ សុជាតិ សម្រាប់ក្តីស្រឡាញ់ និង ទឹកចិត្តថ្ងៃកំណើតសំរាប់ឆ្នាំនេះ មកដល់កន្លែងធ្វើការតែម្តង! អរគុណ សម្រាប់មិត្តភាពដ៏យូរអង្វែងរបស់ពួកយើង ដឹងចិត្តណាស់មិត្តសម្លាញ់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment