ដំណឹងបន្ទាន់ ! ក្រសួងសុខាភិបាល កំណត់អោយមានមនុស្សតែ៥នាក់ប៉ុណ្ណោះ ក្នុង១តុ រាល់កម្មវិធីទាំងអស់ និងមង្គលការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ បើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល សូមជម្រាបជូនដល់អភិបាលរាជធានី – ខេត្តទាំងអស់ ពីការពង្រឹងការអនុវត្តវិធានការការពារ ការចម្លងជំងឺកូវីដ១៩ នៅតាមពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ ផ្សេងៗឲ្យបានជ្រាបថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​សុខាភិបាល​ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ជ្រាបថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ក្នុងនាមក្រសួងសុខាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរដល់អាជ្ញាធរថ្នាក់ ក្រោមជាតិទាំងអស់ ដែលកន្លងមកបានខិតខំបំពេញភារៈកិច្ច និងកិច្ចសហការបានល្អ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់មានការចម្លងវីរុសក៏កាចសាហាវនេះចូលក្នុងសហគមន៍ទ្រង់ទ្រាយធំនៅឡើយទេ។ កន្លងមក រាជរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការមួយចំនួន ដូចជាសាលារៀនត្រូវបានបើកដំណើរការ កម្មវិធីសង្គមតាមបែបប្រពៃណី សាសនានានា ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញតាមតម្រូវការរបស់ប្រជាជន ដោយតម្រូវឲ្យគោរពតាមវិធានការការពារដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ។ ទោះជាយ៉ាងណាក្តិ ក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សង្កេតឃើញថា ការអនុវត្តតាមវិធានការការពារដែលដាក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធជំងឺកូវីដ១៩ នៅតាមពិធីបុណ្យ កម្មវិធីផ្សេងៗ និងក្នុងពិធីអាពាហ៍ពិពាហ៍ នៅមានកម្រិតទាបនៅឡើយ ដែលនេះជាហានិភ័យដ៏ធំធេងអាចបង្កឲ្យមានការចម្លងវីរុសកូវីដ១៩ ពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គលចម្លងចូលសហគមន៍។ ដូច្នេះខ្ញុំសូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី – ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ក្នុងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាល ឲ្យមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពប្រគល់ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងការអនុវត្តវិធានការសុខាភិបាល នៅតាមមូលដ្ឋាន ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះមុននឹងអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យ ឬកម្មវិធីផ្សេងៗ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការណែនាំម្ចាស់ពិធីបុណ្យ ឬ កម្មវិធី អំពីវិធានការសុខាភិបាល ដូចខាងក្រោមៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ណែនាំឲ្យម្ចាស់កម្មវិធី និងភ្ញៀវចូលរួមអនុវត្តវិធានការសុខាភិបាល ដូចជា បំពាក់ម៉ាស៊ីនវាស់កំដៅ ស្វ័យប្រវត្តិឬ ទែម៉ូមែត្រ វាស់កំដៅដោយដៃ ដាក់អាល់កុល ឬ ជែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាកុល ឬ ជែលលាងដៃនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាងដៃញឹមញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ។ល។

-រៀបចំទីតាំងឈរ ឬ អង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្មពិធី ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានយ៉ាងតិច១.៥ម៉ែត្រ ឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ។ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ប្រាំនាក់ ក្នុងមួយតុ ដែលទំលាប់ពីមុន អង្គុយ១០នាក់

-ធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃ ឱបគ្នាជាដើម។

– ដាក់បង្ហាញនូវស្លាកសញ្ញាណៃនាំការពាក់ម៉ាស និងរក្សាអនាម័យដៃស្អាត និងណែនាំអនាម័យពេលក្អក កណ្តាស់ នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-អាជ្ញាធរ ថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗ ក្នុងវិធីអាពាហ៍ពិពាហ៍ និងភ្ញៀវចូលរួមបន្ថែមទៀតក្នុងពេលពិធី ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេលរៀបចំកម្មវិធីសង្គមនានាឲ្យបានម៉ឺងម៉ាត់ ជាទីបំផុត។

Related posts

Leave a Comment