ចឹងបានស្អាត! ទម្លាយតម្លៃរ៉ូបកូនក្រមុំទាំង ២ ឈុត របស់ ទឹម រដ្ឋា ស្លៀកក្នុងថ្ងៃមង្គលការ ថ្លៃញ៉ាក់សាច់

ពិតណាស់ នារាត្រីនៃថ្ងៃមង្គលការរបស់តារាស្រី ទឹម រដ្ឋា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ មិនត្រឹមតែទិដ្ឋភាពនៃរោងការទាំងមូលមានភាពប្រណីតស្រស់ស្អាតត្រជាក់ភ្នែក និងមានភ្ញៀវកិត្តយសចូលរួមយ៉ាងច្រើនកុះករ ស្អាតខ្ញង់ៗ ខ្លាំងនោះទេ រីឯកូនកំលោះកូនក្រមុំវិញ ពិតជាស្រស់ស្អាតស័ក្តិសមគ្នាខ្លាំងជាមួយនឹងឈុតសម្លៀកបំពាក់ ទាំងការតុបតែងបែបឈុតប្រពៃណីខ្មែរ និងឈុតបែបសម័យក្នុងកម្មវិធីនាពេលល្ងាច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ មិនត្រឹមតែចាប់អារម្មណ៍ចំពោះ កូនក្រមុំដ៏សែនស្រស់ស្អាត ទឹម រដ្ឋា នៅក្នុងកម្មវិធីពេលល្ងាចនៃថ្ងៃមង្គលដែលជាកម្មវិធីកាត់នំ និងទទួលភ្ញៀវកិត្តយសនោះ ឃើញថាមួយជីវិតមានថ្ងៃមង្គលការម្តង ទាំងរ៉ូបកាត់នំ និងរ៉ូបទទួលភ្ញៀវដែលនាងបានស្លៀកសុទ្ធសឹងតែមានភាពប្រណីស្រស់ស្អាតលេចធ្លោជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ រ៉ូបកូនក្រមុមដ៏ប្រណីតទាំងពីរនោះ តារាស្រី ទឹម រដ្ឋា ក៏បានធ្វើការទម្លាយប្រាប់អ្នកសារព័ត៌មានឲ្យដឹងពីតម្លៃ និងទម្ងន់ផងដែរថា រ៉ូបពណ៌សដែលស្លៀកក្នុងកម្មវិធីកាត់នំ ច្នៃឡើងយ៉ាងស្រស់ស្អាតប្រណីតផ្នែកខាងលើរំលេចដោយគ្រាប់អង្កាំខាងក្រោមស្បៃយ៉ាងវែងនោះ មានទម្ងន់រហូតដល់ ២៤ គីឡូ និងរ៉ូបមួយទៀតរំលេចអង្គាំពណ៌មាសយ៉ាងស្អាតចែងចាំង ស្លៀកពេលទទួលភ្ញៀវ បន្ទាប់ពីកម្មវិធីកាត់នំ ដែលរ៉ូបទាំង ២ នេះមានតម្លៃជាង ១ ម៉ឺនដុល្លារឯណោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment