ដំបូងគេ! បុរសខ្មែរម្នាក់ បានទៅផ្សារទិញស្បែកជើងផ្ទាត់ យកមកហូបយ៉ាងទំងជាមួយអំបិលម្ទេស ប្លែកខុសគេឯងតែម្តង…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលចម្លែចិត្តជាខ្លាំង ក្រោយឃើញបុរសម្នាក់បានចេញវីដេអូសកម្មភាពដែលខ្លួនបានហូបស្បែកជើងផ្ទាត់ជាមួយអំបិលម្ទេស ជារឿងដ៏ចម្លែក និងកំប្លែងបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងទៅនឹងរឿងមួយនេះ បើយោងតាមរយៈការបញ្ជាក់របស់អ្នកហូបផ្ទាល់ ក្នុងវីដេអូ ដែលនៅលើគណនីហ្វេសប៊ុកផេក Sandy TV បានឲ្យដឹងដែរថា មួយរយៈនេះលោកបានឃើញស្រ្តីម្នាក់នៅលើបណ្តាញសង្គម ហូបរបស់ប្លែកៗនៅប្រទេសខ្មែរយើង ធ្វើឲ្យខ្លួនចាប់អារម្មណ៍ជាខ្លាំងមែនទែន ទើបខ្លួនអូសហ្វេសប៊ុកមកឃើញស្បែកជើងជាមួយអំបិលម្ទេសទំនង ទើបទៅផ្សារហើយទិញយកមកហូបតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះទៅទៀតនោះ ក្រោយខាំបានមួយម៉ាត់មក បុរសខាងលើនេះ ក៏បានបញ្ជាក់ថាវាមានលក្ខណៈស្វីតឆ្ងាញ់ តែមិនមែនឆ្ងាញ់ស្បែកជើងទេ គឺឆ្ងាញ់បអំបិលម្ទេស ដែលជាឃ្លា និងសកម្មភាពធ្វើឲ្យបងប្អូនអ្នកទស្សនាវីដេអូមួយនេះ នាំគ្នាផ្ទុះសំណើច ចូលខំមិន បែបកំប្លែងនៅលើវីដេអូនេះឡើងព្រោងព្រាត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment