ត្រៀមខ្លួនរួចនៅ? បើកបង្ហាញទិដ្ឋភាពរៀបចំកែកុនលម្អ ក្នុងក្រុងសៀមរាប ត្រៀមទទួលភ្ញៀវនាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនេះ

ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ បានបង្ហាញពីទិដ្ឋភាព ក្រុមការងារក្នុងខេត្តសៀមរាប បានសម្អាតបរិសា្ថន រៀបចំតុបតែង កែលម្អបន្ថែមទៀត ដើម្បីលើកម្ពស់សោភពណ្ឌភាពទីក្រុង ឲ្យស័ក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត នាក្នុងពិធីបុណ្យចុលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ បើតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងដែរថា ឆ្នាំនេះខេត្តសៀមរាបនឹងរៀបចំពិធីសង្ក្រាន្តសៀមរាប ដែលនឹងត្រូវរៀបចំទៅលើទីតាំងចំនួន ២ គឺ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ១. នៅក្នុងក្រុងសៀមរាប
ទី ២. នៅប្រាសាទចៅសាយចៅទេវតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះទីតាំទាំង ២ ខាងលើនេះផងដែរ នឹងមានកម្មវិធីជាច្រើន រួមមាន កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធីពិព័រណ៌ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និងការប្រគំតន្រ្តីខ្នាតយក្សពីរកន្លែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ នាពេលខាងមុខនេះ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពឃាងក្រោមនេះ ។

Related posts

Leave a Comment