ផ្ទុះការសើរព្រោងព្រាត ក្រោយឃើញ នាយចឺម ចាយលុយជួយធ្វើផ្លូវជូនអ្នកភូមិ ហ្វេនៗឃើញភ្លាម ចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះថា…

ហ្វេសប៊ុក៖ ពិតណាស់ ក្រោយពី នាយចឺម ប្រកាសផ្អាកពីអាជីពជាអ្នកកំប្លែងមក ហើយប្រែក្លាយជាតារាចម្រៀងផ្លូវការប្រចាំផលិតកម្មសាន់ដេមកនេះ តារាចម្រៀងប្រុសរូបនេះ ហាក់ទទួលភាពល្បីល្បាញជាខ្លាំងលើវិថីសិល្បៈ ដែលទន្ទឹមនឹងនោះ នាយចឺម ក៏អាចរកចំណូលបានកាន់តែច្រើនឡើងក្នុងនាមជាតារាចម្រៀងក្នុងស្រទាប់យុវវ័យផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈទើបតែវ័យត្រឹមជាង ២០ ឆ្នាំប៉ុណ្ណោះ អាចនិយាយបានថា នាយចឺម គឺជាតារាចម្រៀងវ័យក្មេងមួយរូប ដែលទទួលបានភាពជោគជ័យ ដែលនាយបានចាយជីវិតសប្បាយហ៊ឺហារមិនធម្មតានោះទេ តួយ៉ាងនាពេលថ្មីៗមកនេះ តារាចម្រៀងប្រុសរូបនេះ ទើបតែជះលុយរាប់ម៉ឺនដុល្លារទិញឡានពណ៌លឿងយ៉ាងប្រណីតមួយគ្រឿង បើកទៅស្រុកកំណើតផ្អើលគេឯងអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបង្ហាញភាពហាយសូរជិះសុទ្ធរថយន្តតម្លៃម៉ឺនៗ នាយចឺម មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែ នៅមុននេះបន្តិច នាថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ នេះ គេបានឃើញតារាចម្រៀងប្រុសវ័យក្មេងនេះបានផ្តល់ជាថវិការជួយសាងសងផ្លូវនៅក្នុងស្រុកភូមិកំណើតដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ នាយចឺម ក៏បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់សារមួយទៀតថា៖ “ធ្វើបុណ្យទាន់រកបាន ជួយធ្វើផ្លូវជូនឃុំមហាឫស្សីយើង អរគុណដល់មេភូមិ អរគុណមេឃុំ ដែលបានជួយ ស្រុកភូមិយើង ហេងៗ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជនជាច្រើន និងបណ្តាអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ ហាក់មានចិត្តកោតសរសើរមិនដាច់ពីមាត់ ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ថា៖ “ល្អណាស់បេះដូង, ត្រូវហើយប្អូន សាងបុណ្យ បុណ្យជួយ ហេងៗ, ធ្វើបុណ្យនឹងផ្លូវបានបុណ្យណាស់អូន, ជូនពរបងប្រុសហេងៗៗឆ្នាំថ្មីអាយដល, មែនហើយអូន អំពើល្អ ទេវាមិនសាបសូន្យទេ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment