គួរឲ្យសរសើរណាស់! ហេង វិសាល សម្រេចគោលដៅទាំងវ័យក្មេង ទិញផ្ទះវីឡាធំស្កឹមស្កៃ ជូនដល់អ្នកមានគុណ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញលោក ហេង វិសាល ត្រូវបានមហាជនបានដឹងថា ជាបុគ្គលដ៏មានឥទ្ធពលមួយរូបលើបណ្តាញសង្គម បានទិញផ្ទះវីឡាឯកជនថ្មី ធំស្កឹមស្កៃមួយកន្លែង នេះបើយោងតាមរយៈការបង្ហោះ នៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការទិញផ្ទះវីឡាធំស្កឹមស្កៃមួយកន្លែងនេះ រូបលោកបានឲ្យដឹងដែរថា លោកចង់ទិញផ្ទះធំបែបនេះ ជូនអ្នកមានគុណតែម្តង ដែលត្រូវបានដឹងថាម្តាយរបស់លោក ចង់បានផ្ទះធំ មានដីធំល្វីងល្វើយ ដែលអាចដាំ ផ្កា ក៏ដូចជាដើមឈើជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត រូបលោកក៏បានសន្សំប្រាក់ ធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីសម្រេចបាន ក្នុងការ ទិញផ្ទះវីឡាធំស្កឹមស្កៃជូនឲ្យអ្នកម៉ាក់ដោយរូបលោក ក៏បានលើកឡើងយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំមិនដែលនឹកស្រម៉ៃថាធ្វើវាបានទេ ពេលដែលចាប់ផ្តើមដំបូងវាពិតជាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំប្រៀបដូចជាសុបិន្តមួយអញ្ចឹង ប៉ុន្តែទោះជាពិបាកប៉ុណ្ណាក៏ខ្ញុំមិនបោះបង់ដែរ ហើយឥឡូវសុបិន្តមួយនេះបានក្លាយទៅជាការពិតហើយ ដូច្នេះបើអ្នកមានក្តីស្រម៉ៃសូមដើរទៅរកវា ពិតណាស់ថាវានឹងពិបាក ប៉ុន្តែខ្ញុំជឿថាអ្នកនឹងធ្វើវាបាន ស៊ូៗណា” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment