បាត់មុខពីវិស័យចម្រៀងជាច្រើនឆ្នាំ អ៊ុត ចិរយា ម្ចាស់បទ «ក្រវ៉ាន់សៀមរាប» សំងំសាងគ្រួសារយ៉ាងមានសុភមង្គល

ហ្វេសប៊ុក៖ បើរំលឹកលាពីជាង ១០ ឆ្នាំមុន អតីតតារាចម្រៀងស្រីម្ចាស់បទ «ក្រវ៉ាន់សៀមរាប» អ្នកនាង អ៊ុត ចរិយា ពិតជាទទួលបានការគាំទ្រជាច្រើនតាមរយៈ សម្លេងយ៉ាងពីរោះរបស់នាង បានធ្វើឲ្យបទចម្រៀងមួយបទនេះ រួមនឹងបទមួយចំនួនទៀតនៅតែអាចធ្វើឲ្យអ្នកគាំទ្រស្ដាប់មកដល់សព្វថ្ងៃនេះ ទោះបីជាពេលនេះនាងបានដកខ្លួនពីវិស័យចម្រៀងទៅហើយក្តី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដកខ្លួនចេញពីវិស័យចម្រៀងជាច្រើនឆ្នាំមកនេះ អ្នកនាង អ៊ុត ចិរយា ក៏បានរៀបការមានគ្រួសារ និងមានកូនប្រុសស្រីចំនួន ៣ នាក់ រស់នៅតាមបែបសាមញ្ញៗ នៅឯស្រុកកំណើត ម្តុំព្រែកហូរ ប្រកបមុខរបរផ្ទាល់ខ្លួន និងចំណាយពេលវេលាជាមួយគ្រួសារយ៉ាងមានសុភមង្គលជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណមិញ ទោះបីជាអតីតតារាចម្រៀងស្រីរូបនេះ មិនបានបង្ហាញខ្លួនក្នុងកម្មវិធីឆាកតន្រ្តីនានាក្តី ប៉ុន្តែសម្រាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក បណ្តាអ្នកគាំទ្រនៅតែតាមដានពីខ្សែជីវិតឯកជនរបស់នាង ពិសេសនៅពេលដែលឃើញពីជីវិតគ្រួសាររបស់នាង រស់នៅមានសុភមង្គលបែបនេះ ក្នុងនាមជាអ្នកគាំទ្រក៏សប្បាយចិត្តជំនួសផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment