កំសត់ណាស់ !! ព្រោះតែចង់បន្តការសិក្សារនៅទីក្រុង សុខចិត្តធ្វើការដូរបាយបីពេល និងការស្នាក់នៅ ខិតខំតស៊ូឡើង ដើម្បីអនាគត…

ជីវិតមនុស្សយើងកើតមកត្រូវតែមានការតស៊ូក្នុងឆាកជីវិត។ គ្មានភាពជោគជ័យណា ដែលបានមកដោយគ្មានការប្រឹងប្រែងនោះទេ។ ការតស៊ូគឺចាប់ផ្ដើមពីការផ្សំបន្តិច ម្ដងៗរហូតដល់យើងទទួលជោគជ័យជាទីគាប់ចិត្តរសប់យើង។ ពាក្យថា “តស៊ូ” ពីរម៉ាត់នេះមានន័យណាស់សម្រាប់ជីវិតមនុស្សដែលរស់នៅលើ សាកលលោក។ បើសិនយើងគ្មានការតស៊ូក្នុងខ្លួន បើសិនយើងបោះបង់ចោលគោលដៅ របស់ខ្លួនព្រោះតែឧបសគ្គតិចតួច នោះជីវិតយើងក្នុងមួយជាតិនេះប្រាកដជាមិនបានជួបនូវ ពាក្យថាជោគជ័យឡើយ មានការតស៊ូទើបជោគជ័យ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Jessi Ca បានបង្ហោះសំណេរមួយឃ្លាដែលបង្កប់អត្ថន័យយ៉ាងជ្រាវជ្រៅចំពោះសិក្សារនុសិស្សដែលខិតខំតស៊ូមករៀននៅឯទីក្រុងភ្នំពេញ ខ្លះធ្វើបណ្តើររកលុយបណ្តើរ ដើម្បីដោះស្រាយជីវិតភាព ក៏ដូចជាទទួលបានបទពិសោធន៍ខ្លះៗចំពោះការដែលបានធ្វើ ទាំងនេះហើយទើបធ្វើឲ្យដឹងថាជីវិតវាមិនស្រូលដូចមាត់ទេ មានអ្វីក្រៅពីការតស៊ូនោះទេ។

នេះជាការរៀបរាប់របស់គាត់ខាងក្រោម ព្រោះតែបន្តការសិក្សានៅទីក្រុង! ធ្វើការដូរបាយបីពេលនិងការស្នាក់នៅ ! ខិតខំតស៊ូឡើងកូន ឪពុកម្តាយសង្ឃឹមលើកូនប្រុសតែម្នាក់នេះហើយ។ ជូនពរកូនសំណាងល្អក្នុងជីវិត៕

Related posts

Leave a Comment