រំភើបជំនួស! អេដដា ត្រូវគូស្នេហ៍លុតជងង្គង់ សុំរៀបការ ក្រោយសាងស្នេហ៍ជាច្រើនឆ្នាំមកនេះ

ហ្វេសប៊ុក៖ ជាការពិតណាស់ គិតមដល់ពេលនេះ រយៈពេលប្រមាណជាជិត ៥ ឆ្នាំ ហើយដែរ ដែលតារាចម្រៀង Original Song Adda និងគូស្នេហ៍បានបើកចំហចំណងស្នេហ៍ នឹងគ្នាកាលពីអំឡុងចុងឆ្នាំ ២០១៧ កន្លងមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេ ចាំបានថាតារាចម្រៀង Original Song រូបនេះ បានបង្ហាញវត្តមានរបស់គូស្នេហ៍តាមរយៈ MV បទ «មានអ្នកថៃឬនៅ?» ។ ក្រោយមកទៀត Adda និងគូស្នេហ៍ជនជាតិបរទេសដ៏ស្រស់សង្ហារូបនេះ ក៏បានបង្ហាញសកម្មភាពផ្អែមល្ហែម យកចិត្តទុកដាក់ និងទៅណាមកណាជាមួយគ្នាស្ទើរតែគ្រប់ជំហាន សូម្បីតែការធ្វើដំណើរកម្សាន្តទៅកាន់ក្រៅប្រទេស ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ក្រោយសាងចំណងស្នេហ៍ដ៏រឹងមាំរយៈពេលប្រមាណជិត ៥ ឆ្នាំ ស្រាប់តែនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២២ Adda បានធ្វើឲ្យបណ្តាអ្នកគាំទ្រ និងមិត្តក្រៅ ក្នុងរង្វង់សិល្បៈជាច្រើន មានក្តីរំភើប និងអបអរដល់នាងយ៉ាងខ្លាំង ក៏ព្រោះទីបំផុតគូស្នេហ៍របស់នាងបានលុតជង្គង់សុំនាងរៀបការហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ទោះបីជាមិនទាន់បានបញ្ជាក់ពីពេលវេលាថ្ងៃមង្គលជ័យច្បាស់លាស់ក្តី តែបណ្តាអ្នកគាំទ្រ និងមិត្តក្រៅ ក្នុងរង្វង់សិល្បៈ បានជូនពរដល់រូបនាង និងអនាគតស្វាមីឲ្យជួបតែសុភមង្គលផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment