គួរឲ្យសរសើរណាស់! លោក យស បូវណ្ណ តារាភាពយន្តខ្មែរជំនាន់ចាស់ ដឹកនាំដង្ហែក្បូនរបាំត្រុដិ ខណៈពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែកៀក ផ្អើលអស់ទីក្រុងឡុងប៊ិច…(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រមណជិត ២០ ឆ្នាំមកហើយ ដែលអតីតតារាសម្តែងប្រុស យស បូវណ្ណៈ បានចាកចេញពីអាជីពសម្តែង និងបានចេញទៅរស់នៅឯសហរដ្ឋអាមេរិក ក្នុងរដ្ឋឡុងប៊ិច តែយ៉ាងណាតារាសម្តែងប្រុសល្បីឈ្មោះក្នុងទសវត្សរ៍ទី ៨០-៩០ នៅតែបន្តរក្សាទំនាក់ទំនងជាមួយអ្នកសិល្បៈ និងផលិតករក្នុងស្រុកដដែល បើទោះបីជាលោកបានផ្អាកទទួលយកការងារសិល្បៈក៏ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជារូបលោក បានចេញទៅរស់នៅសហរដ្ឋអាមេរិកជុំគ្រួសារប្រពន្ធកូនយ៉ាងមានសុភមង្គល តារាសម្តែងជើងចាស់សម័យឆ្នាំ ៨០-៩០ ខាងលើនេះ ក៏ឆ្លៀតពេលវេលាមកលេងប្រទេសកំណើតជារឿយៗដែរ ដោយលើកចុងក្រោយមកនេះគឺនៅចុងឆ្នាំ ២០១៨ ដោយកាលនោះ លោកមិនត្រឹមតែមកលេងប្រទេសកំណើតធម្មតា ប៉ុន្តែថែមទាំងបានចូលរួមថតភាពយន្តថ្មីឲ្យខាងផលិតកម្ម មហាហង្សតាមការអញ្ជើញថែមទៀត ដែលរឿងនោះមានចំណងជើងថា «លោកឪពុក» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀត ហើយកាន់តែគួរឲ្យកោតសរសើរដល់អតីតតារាភាពយន្តជើងចាស់ល្បីឈ្មោះលោក យស បូវណ្ណៈ ទៀតនោះ ខណៈឃ្លាតឆ្ងាយពីវិស័យសិល្បៈក្នុងកម្ពុជាយ៉ាងណាក្តី តែលោកក៏បានបន្តថែរក្សាវប្បធម៌ អរិយធម៌ខ្មែរនៅឯទីក្រុងឡុងប៊ិច ដោយគិតមកដល់ពេលនេះ គឺមានរយៈពេល ២០ ឆ្នាំហើយ ដែលរូបលោកបានបង្កើតសមាគមន៍សិល្បៈនៅទីនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២២ ក្នុងពេលវេលានៅប្រទេសកម្ពុជា ស្រាប់តែភរិយារបស់លោក យស បូវណ្ណៈ បានឡាយសកម្មភាពនៃការដង្ហែក្បូនរាំរបស់នាដកកម្ពុជា ដែលរស់នៅក្នុងទីក្រុងឡុងប៊ិច រាំរបាំត្រុដ និងរបាំផ្សេងៗទៀត ដើម្បីអបអរនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈកាឡាយនោះផងដែរ លោក យស បូវណ្ណៈ បានឲ្យដឹងដែរថា បើគិតមកដល់ពេលនេះ លោកបានរៀបចំសមាគមន៍សិល្បៈ ថែរក្សាវប្បធម៌ អរិយធម៌ខ្មែរ រយៈពេលប្រមាណ ២០ ឆ្នាំហើយ ហើយការដង្ហែក្បួនរាំអបអរឱកាសបុណ្យចូលឆ្នាំខ្មែរនេះ គឺជាលើកទី ១៤ ។

មិនត្រឹមតែប៉ុណ្ណោះលោក យស បូវណ្ណៈ និង នាដកាខ្មែររស់នៅទីក្រុងឡុងប៊ិចនោះទេ ដែលបានចូលរួមដង្ហែក្បូនយ៉ាងអធឹកអធមនេះ គឺគេក៏បានឃើញមានបងប្អូនខ្មែរជាច្រើនក៏បានចូលរួមរីករាយអបអរដូចគ្នាផងដែរ ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment