ថ្ងៃនេះ ជាខួប១ឆ្នាំហើយ ដែលវីរុសកូវីដ១៩ ចង្រៃមានវត្តមាននៅក្នុងប្រទេសកម្ពុជា….

យោងតាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងគ្រុបតេឡេក្រាម បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ហើយក៏ជាថ្ងៃគម្រប់ខួប១ឆ្នាំគត់ ដែលក្រុមគ្រូពេទ្យកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដោយអ្នកផ្ទុកវីរុសកូវីដ១៩ ដំបូងគេនោះ គឺជាបុរសជនជាតិចិន នៅខេត្តព្រះសីហនុ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា គិតមកទល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ អ្នកឆ្លងវីរុសកូវីដ១៩ សរុបមានចំនួន ៤៦០នាក់ (ស្ត្រី ១៥៧នាក់ និងបុរស ៣០៣នាក់) ហើយក្នុងចំណោមអ្នកឆ្លងទាំង ៤៦០នាក់នោះ មាន ៣៧៧នាក់ ជាអ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស និង ៨៣នាក់ទៀត ជាពលករធ្វើដំណើរមកពីប្រទេសថៃ។

ក្នុងនោះផងដែរ ក្រុមគ្រូពេទ្យកម្ពុជា ក៏បានធ្វើការព្យាបាលជាសះស្បើយសរុបមានចំនួន ៤២៣នាក់ (ស្ត្រី ១៣២នាក់ និងបុរស ២៩១នាក់) ចំណែកឯអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៣៧នាក់ (ស្ត្រី ២៥នាក់ និងបុរស ១២នាក់)៕

Related posts

Leave a Comment