នៅចាំបានទេ? តួអង្គ ខ្យងស័ង្ខ កាលពី ១២ ឆ្នាំមុន ពេលពនេះធំពេញរូបពេញរាង ស្រស់ស្អាតសង្ហាខ្លាំងណាស់ ឃើញហើយបាក់ចិត្តស្រិបៗហ្ម៎ង

ថៃ៖ ប្រិយមិត្តពិជាបានស្គាល់ច្បាស់ហើយរឿងភាគបុរាណដ៏ល្បីមានចំណងជើងថា «សាំងថង» ឬហៅថារឿង ខ្យងស័ង្ខ ដែលជារឿងភាគមួយ ដែលទទួលបានភាពល្បីល្បាញជាខ្លាំង ក្រោមការផលិតឡើងពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ ។ អ្វីដែលគេបានចាប់អារម្មណ៍ សម្រាប់អ្នកទស្សនានោះ គឺតួអង្គសម្តែងក្នុងរឿងមួយនេះសុទ្ធតែតួល្បីៗ និងមានរូបសម្បត្តិស្រស់ស្អាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ប្រិយមិត្តក៏បានចាប់អារម្មណ៍ជាខ្លាំងណាស់ដែរ ចំពោះតួអង្គ ខ្យងស័ង្ខ កាលពីនៅក្មេងដែលសម្តែងដោយកុមារា Gino Chayanin ព្រោះថាកាលនោះ Gino អាយុត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះហើយបានចូលខ្លួនសម្តែងបាត់ទៅហើយ ទាំងដែលខ្លួនពុំទាន់ចេះអានអក្សរផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងមុខមាត់ដ៏ឃ្យូដគួរឲ្យស្រលាញ់របស់ Gino បានធ្វើឲ្យបណ្តាអ្នកទស្សនាចាំមិនភ្លេចនោះឡើយ ។ ព្រោះតែភាពស្រស់ស្អាតខ្លាំងនោះហើយ បាននាំចិត្តឲ្យមហាជនបានគិតថា ប្រសិនបើ Gino ធំពេញវ័យតើនឹងមានរូបរាងស្រស់ស្អាតកម្រិតណានោះ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ពេលវេលាពិតជាលឿនណាស់ ដោយបច្ចុប្បន្ននេះ Gino ដែលធ្លាប់តែក្មេងប្រុសឃ្យូដនោះ បានធំពេញរូបពេញរាងហើយ ដោយតារាប្រុសវ័យក្មេងរូបនេះមានវ័យ ១៦ ឆ្នាំហើយ ។ បើនិយាយពីរូបសម្រស់ពេលពេញវ័យវិញ គឺថាស្រីៗ ឃើញហើយស្ទើរតែបាក់ចិត្តស្រលាញ់គ្រប់ៗគ្នា ពីព្រោះមុខមាត់របស់ Gino ស្រស់ស្អាតខ្លាំងដូចទេវបុត្រអ៊ីចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងរូបសម្រស់ដ៏ស្រស់សង្ហានេះបានធ្វើឲ្យ តារាប្រុសវ័យក្មេងរូបនេះទទួលបានការងារសិល្បៈ ជាហូរហែហើយក្តាប់បានសុទ្ធសឹងតែតំណែងតួឯកទៀតផង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment