សូមជ្រាប !! លោក ងិន ឆាយ ពន្យល់​ពី​មូល​ហេតុដែល​តម្លៃ​ស្រូវវស្សា​ធ្លាក់​ថ្លៃ នៅ​ឆ្នាំនេះ​

មាន​កត្តា​សំខាន់ៗ ៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវវស្សា​ក្នុង​ឆ្នាំ​២០២០​នេះ ធ្លាក់ចុះ​តម្លៃ​។ ក្នុងនោះ​មាន​កត្តា​ផ្គត់ផ្គង់ កត្តា​តម្រូវការ កត្តា​ទីផ្សារ កត្តា​អាកាសធាតុ និង​កត្តា​គុណភាព​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ងិន ឆាយ អគ្គនាយក​នៃ​នាយកដ្ឋាន​កសិកម្ម នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​កិច្ច​អន្ដរាគមន៍ ឆ្លើយតប​នឹង​ការស្ដារ​ឡើងវិញ​បន្ទាប់ពី​គ្រោះមហន្ដរាយ​ទឹកជំនន់ ក្នុង​ផលិតកម្ម​កសិកម្ម​» នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

លោក ងិន ឆាយ បាន​ពន្យល់ថា​៖«​ធម្មតា​ពេល​ប្រមូល​ផល​តម្លៃ​ស្រូវ​មានការ​ធ្លាក់ចុះ​បន្តិច​ជា​រៀងរាល់ឆ្នាំ​។ រីឯ​ចំពោះ​អាកាសធាតុ ដោយសារ​មាន​ទឹកជំនន់​ស្រូវ​មួយចំនួន​បាន​លិច​ទឹក និង​មិនមាន​លទ្ធភាព​បញ្ចេញ​ទឹក ទើប​ធ្វើ​ឲ្យ​ស្រូវ​ខូចគុណភាព​។ គួបផ្សំ​ឆ្នាំនេះ​មានការ​ខ្វះខាត​នូវ​ម៉ាស៊ីន​ច្រូតស្រូវ ទើប​ស្រូវ​ក្នុង​ស្រែ​ទុំ​ជ្រុល ដូច្នេះ​គុណភាព និង​តម្លៃ​ក៏​ធ្លាក់ចុះ​តាម​ហ្នឹង​ដែរ​»​។

Related posts

Leave a Comment