វ៉ាន់ នីឡា រំភើបចិត្តខ្លាំង ដែលអាចរឹងមាំមានឱកាសឡើងឆាកតន្រ្តី ក្រោយជួបព្យុះភ្លៀងឈឺចាប់ជាច្រើនឆ្នាំមកនេះ

ហ្វេសប៊ុក៖ ពិតជារឿងមួយគួរឲ្យរំភើបណាស់ នៅលើវិថីចម្រៀង ក្រោយតារាចម្រៀងរូបស្រស់ កញ្ញា វ៉ាន់ នីឡា ឈានជើងជាថ្មីម្តងទៀតលើវិថីនេះ បន្ទាប់ពីឃ្លាតឆ្ងាយជាច្រើនឆ្នាំមកនេះ បានធ្វើឲ្យមហាជន និងបណ្តាអ្នកគាំទ្ររបស់ខ្លួន មានការរំភើបចិត្តចាំគាំទ្រលើកទឹកចិត្តយ៉ាងពេញទំហឹងដល់រូបនាងគ្រប់ៗគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ក្រោយពីបានប្រកាសវិលចូលសិល្បៈវិញ ពេលនេះតារាចម្រៀងស្រីរូបនេះ ក៏កំពុងចាប់ផ្តើមវាយលុកកាន់តែខ្លាំងឡើង ទៅលើអាជីពអ្នកចម្រៀងរបស់ខ្លួន ដែលឃើញនាងបានចេញស្នាដៃបទចម្រៀងថ្មីៗ ជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្រ ជាពិសេសនោះ មួយរយៈនេះគេក៏បានឃើញលេចមុខលើឆាកប្រគំតន្រ្តីផ្សេងៗ ទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីពេលថ្មីៗមកនេះ ក្រោយពីបានឈរលើឆាកប្រគំតន្រ្តីមួយ ដែលអាចថាជាឆាកតន្រ្តីធំមួយជាលើកដំបូងក្រោយខកខានជាច្រើនឆ្នាំនោះ គេក៏បានឃើញ វ៉ាន់ នីឡា បង្ហាញនូវអារម្មណ៍របស់ខ្លួនហាក់សែនរំភើបរីករាយបំផុតសម្រាប់រូបនាង ខណៈពេលដែលអាចមានឱកាសច្រៀងលើឆាកប្រគំតន្រ្តីមានមហាជន អ្នកគាំទ្រជាច្រើនឈរទស្សនាបែបនេះជាថ្មីម្តងទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ វ៉ាន់ នីឡា ក៏បានបង្ហោះសារនិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “ពេលវេលាដ៏រីករាយបំផុតសម្រាប់ខ្ញុំ គឺជាវិនាទីដែលខ្ញុំឈរច្រៀងនៅលើឆាក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱកាសសម្រាប់ខ្ញុំនៅលើវិថីសិល្បៈមួយនេះ គឺមិនមានពេលវែងទៀតទេ ដូចច្នេះខ្ញុំសូមប្រើពេលវេលាមួយនេះឱ្យមានតម្លៃបំផុត។ អគុណដល់បណ្តាកម្មវិធីមួយចំនួនដែលបានផ្តល់ឱកាសឱ្យខ្ញុំមានវត្តមាននៅចំពោះមុខបងប្អូនម្តងទៀត” ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment