ពុទ្ធោអើយ! រវល់ដើររសើអេតចាយរកលុយផ្គត់ផ្គង់គ្រួសារ តែពេលមកដល់ផ្ទះវិញ ឃើញម្តាយដេកស្លា.ប់…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ មានរឿងរ៉ាវមួយគួរឲ្យខ្លោចចិត្តបំផុត ដោយក្មេងស្រីម្នាក់ជួបទុក្ខនឹងស្មានមិនដល់ ដោយរវល់តែដើររើសអេតចាយ យកលុយផ្គត់ផ្គង់គ្រួសារ ស្រាប់តែមកដល់ផ្ទះវិញ ត្រូវម្តាយស្លា.ប់ចោលបាត់ គួរឲ្យសោកសង្រេងខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងនឹងរឿងរ៉ាវមួយនេះ បើយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊ិន សាវន បានបង្ហោះវីដេអូសួរនាំក្មេងស្រីរូបនោះ ព្រមទាំងភ្ជាប់សារឲ្យបានដឹដែរថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“រវល់តែទៅរើសអេតចាត យកលក់ដើម្បីយកលុយមកទិញបាយអោយប្អូននិងម្តាយហូប ស្រាប់តែមកដល់ផ្ទះ ម្តាយស្លា.ប់ចោលបាត់ សូមបងប្អូនជួយគាត់ផង បន្ទប់ជួលគាត់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ បើតាមកាបញ្ជាក់ពីក្មេងស្រីគួរឲ្យកម្សត់ផ្ទាល់ ដែលមានឈ្មោះថា សុខហេង បានឲ្យដឹងថា ខ្លួនបានឈប់រៀនត្រឹមថ្នាក់ទី ២ ហើយសព្វថ្ងៃ ប្រកបរបរើសអេតចាយ និងមានបន្ទុក ២ នាក់ ដែលត្រូវចិញ្ចឹម ខណៈក្នុង ១ ថ្ងៃ ខ្លួនរកចំណូលបានពីការរើសអេតចាយ ១ ម៉ឺន ទៅ ២ ម៉ឺនរៀល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីកម្សត់រូបនេះ បានបន្តប្រាប់ទៀតថា រូបគេដឹងថាម្ដាយស្លា.ប់ នៅខ្ទង់ម៉ោង ១២ កន្លះ ដោយមុនស្លា.ប់មួយថ្ងៃ ម្ដាយក្មេងស្រីបានផ្ដាំថា បើគាត់ស្លា.ប់ឱ្យកូនៗទៅនៅជាមួយពូ និង មើលថែប្អូនៗ ២ នាក់ កុំឱ្យដើរផ្លូវខុស ខណៈខ្លួនលែងមានម្ដាយបង្កើតហៅនឹងគេទៀតហើយ ដោយឪពុករបស់ខ្លួនសព្វថ្ងៃនេះ គឺជាឪពុកចុង ។

ក្រោយបានដឹងរឿងរ៉ាវគួរឲ្យសោកសង្រេងនេះ បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាសប្បុរសជន បាននាំគ្នារំជួលចិត្ត ថែមទាំងបានឧបត្ថម្ភជាថវិការមួយចំនួនដល់ក្មេងស្រីរូបនេះ គ្រាន់បានផ្គត់ផ្គង់គ្រួសារ និងបានចូលរៀនវិញដូចគេដូចឯងវិញ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment