អីយ៉ា ស្ងាត់ៗ នី រតនា បណ្តើរភរិយានិងកូនទៅដល់ទឹកដីខេត្តកំពតបាត ឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍ជុំគ្រួសារបង្ហាញពីក្តីសុខយ៉ាងគួរឲ្យច្រណែន

ហ្វេសប៊ុក៖ លោក នី រតនា គឺជាតារាចម្រៀងប្រុសម្នាក់ដ៏មានភាពល្បីឈ្មោះ ដែលប្រិយមិត្តនិងទស្សនិកជនខ្មែរទូទាំងប្រទេសបានស្គាល់ថា លោកធ្លាប់ជាម្ចាស់ជ័យលាភីពានរង្វាន់ Cambodia Idol រដូវកាលទី១ កាលពីពេលកន្លងទៅនេះ ក្រោយមកទៀត រូបលោកក៏បានសម្រេចចិត្ត កាន់ដៃមនុស្សពិសេសចូលរោងការរួចដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកទៅមើលជីវិតរស់នៅក្នុងគ្រួសារ លោក នី រតនា ឯណោះវិញ បន្ទាប់ពីបានចូលរោងការរួចមក ប្តីប្រពន្ធមួយគូនេះ ក៏មានកូនស្រីគួរឲ្យក្នាញ់ម្នាក់ ជាញឹកញាប់ រូបលោក និងភរិយា តែងតែបង្ហាញរូបភាពជុំគ្រួសារ បង្ហាញពីសុភមង្គល និងស្នាមញញឹមនៅលើបណ្តាញសង្គមហ្វេសប៊ុកជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ នេះ គេក៏បានឃើញតារាចម្រៀងប្រុសរូបនេះ បានបង្ហាញពីសេចក្តីសុខក្នុងគ្រួសារឲ្យហ្វេនៗបានឃើញម្តងទៀតហើយ ដោយលោក នី រតនា បាននាំភរិយានិងកូនស្រីធ្វើដំណើរកម្សាន្តនៅឯទឹកដីខេត្តកំពត មុនពិធីបុណ្យចុលឆ្នាំមកដល់ ព្រមទាំងបង្ហោះរូបភាពគ្រួសារស្អាតៗ មើលទៅពិតជាមានសុភមង្គលដល់ហើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment