សាមញ្ញៗ! អីយ៉ា ស្ងាត់ នាយតាក់ស៊ី ត្រូវភរិយាខ្លួនលួចធ្វើរឿងមួយនេះជូន ព្រមទាំងពោលពាក្យយ៉ាងផ្អែមល្ហែមទៀតថា…

ហ្វេសប៊ុក៖ ពិតណាស់ ចាប់តាំងពីតារាកំប្លែង នាយតាក់ស៊ី បានប្រកាសរួមរស់ជាប្តីប្រពន្ធជាមួយប្រពន្ធក្រោយមក មហាជនបានសង្កេតឃើញថាតារាកំប្លែងប្រុសរូបនេះ ហាក់មានយីអ៊ុនឡើងជាងមុន ទាំងមុខរបរកស៊ី និងការងារ ធ្វើឲ្យជីវភាពនាយពេលនេះល្អប្រសើរមានលុយ មានឡាន មានផ្ទះសមរម្យរស់នៅយ៉ាងមានក្តីសុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែមានសំណាងបានកែប្រែជីវភាពនោះទេ នាយតាក់ស៊ី ថែមទាំងត្រូវប្រពន្ធក្រោយរូបនេះស្រលាញ់ថ្នាក់ថ្នម មើលថែផ្គាប់ផ្គន់សឹងតែគ្រប់យ៉ាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញប្រពន្ធតារាកំប្លែងរូបនេះ បានធ្វើខួបកំណើតឲ្យប្តី ព្រមទាំងបង្ហោះសារយ៉ាងផ្អែមល្ហែមថាស្រលាញ់ នាយតាក់ស៊ី ស្មើជីវិតទៀតផង ថែមទាំងធ្វើឲ្យមហាជន និងបណ្តាអ្នកគាំទ្រឃើញហើយជួយអរជំនួសក្តីសុខពួកគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ភរិយា នាយតាក់ស៊ី ក៏បានភ្ជាប់សារទៀតថា៖ “Neay Taxi រីករាយខួបកំណើតប្តីសំម្លាញ់ជូរពរឲបងសុខភាពល្អការងារជោយជ័យតទៅមុខទៀតនិងប្រាថ្នាអ្វីឲដូចបំណង អរគុណដល់ឯកឧត្តមបងនិងសំម្លាញ់ប្តីព្រមទាំងបងជុំអ៊ីណូនិងកូនៗទាំងអស់ 04.04.2022សូមអោយគ្រួសារយើងជួបតែក្ដីសុខ អូនស្រឡាញ់បងស្មើជីវិត” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈបានប្រពន្ធពូកែយកចិត្ត ហើយថែមទាំងស្អាត និងមានភាពប៉ិនប្រសប់រកស៊ីបែបនេះ នាយតាក់ស៊ី ញញឹមញញែមរស់នៅមានក្តីសុខមិនស្ទើរនោះទេ ដោយជារឿយៗគេឃើញ នាយ និងភរិយាខ្លួន តែងតែថតរូបបង្អួតភាពផ្អែមល្ហែមបង្អួតនៅលើបណ្តាញសង្គម ឲ្យមហាជនបានឃើញផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment