ហ្វេសប៊ុក៖ មហាជនជាច្រើនបានដឹងហើយថា តារាកំប្លែងអ្នកនាង កាតុ មិនត្រឹមតែមានអាជីពជាអ្នកកំប្លែងនោះទេ តារាស្រីរូបនេះ ក៏ជាអ្នករកស៊ីមួយរូបជោគជ័យខ្លាំងណាស់ផងដែរ ។ ក្នុងនោះ គេក៏បានដឹងថាអ្នកនាងបានបើកហាងលក់ហ្វីយ៉ាងឈ្ងុញឆ្ងាញ់ និងមានសាខាជាច្រើនកន្លែងថែមទៀតផង ។
យ៉ាងណាមិញ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ គេក៏បានឃើញអ្នកនាង កាតុ បានធ្វើឲ្យមហាជនជាច្រើនបើកភ្នែកធំៗ និងមានការចាប់អារម្មណ៍ជាខ្លាំង ដោយស្របពេលកំពុងមមាញឹកទាំងការងារសិល្បៈ និងក្រៅសិល្បៈនោះ ស្រាប់តែអ្នកនាងបានបើកសម្ពោធភោជនីដ្ឋានមួយកន្លែងបន្ថែមអាជីពចាស់ មានឈញមោះថា ផោជនីយដ្ឋាន ទសវត្សរ៍ ៦០ ដោយមានការបណ្តាក់ទុនរួមគ្នានឹងលោកជំទាវ ម៉ែន ចិន្តា ។
នាថ្ងៃសម្ពោធភោជនីយដ្ឋានថ្មីរបស់អ្នកនាង កាតុ នោះផងដែរ ក៏មានការចូលរួមយ៉ាងច្រើនយ៉ាងពីសំណាក់សិល្បករ សិល្បការិនី ព្រមទាំងមានបុគ្គលល្បីៗជាច្រើនផងដែរ ។
កាន់តែគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ គឺភ្លៀវដែលបានអញ្ជើញចូលរួមនោះ បានតុបតែងខ្លួន ស្លៀកឈុតសម្លៀកបំពាក់កាលពីសម័យទសវត្សរ៍ ៦០ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។