ដល់ក! គ្រាន់តែដឹងថា គង់ ចាន់ស្រីមុំ ដាក់លក់របស់មួយតឹកៗភ្លាម ស្រាប់តែអ្នកគាំទ្របុកទៅទិញឡើងណែន ដល់ថ្នាក់អ្នកខ្លះចាំតាំងពីមិនទាន់បើកទ្វារ…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗមកនេះ ក្រោយពីខកខានការប្រមូលសម្ភារមួយតឹករបស់ខ្លួនយកទៅលក់ដើម្បីថវិកាជួយអ្នកខ្វះខាតប្រមាណ ២ ទៅ ៣ ឆ្នាំមកនេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានរៀបចំការលក់ខោអាវ កាបូប ឡៃឡុងជាថ្មីឡើងវិញហើយ ដោយរូបនាងបានប្រមូលអីវ៉ាន់មានក្នុងទូរបស់ខ្លួន ទាំងថ្មី និងធ្លាប់ប្រើប្រាស់បានម្តងពីរដងយកទៅដាក់លក់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការងដាក់លក់ខោអាវ និងកាបូបឡៃឡុងលើកនេះដែរ តារាស្រីរូបនេះ ក៏បានឲ្យដឹងដែរថា ថវិកាបានពីការលក់នោះ នឹងយកទៅដាក់ចូលមូលនិធិ «Momo» ដោយយកទៅជួយដល់អ្នកក្រីក្រខ្វះខាត នៅតាមផ្លូវ និងសាងសង់ផ្ទះជូនអ្នកក្រីក្រគ្មានផ្ទះសម្បែង ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃដំបូង ដែលតារាសម្តែង អ្នកនាង គង់ ចាន់ស្រីមុំ បានដាក់លក់អីវ៉ាន់មួយទឹកនៅទីតាំងហាងម៉ូម៉ូ Fashion ដោយអ្វីដែលធ្វើឲ្យបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កំពុងចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញទិដ្ឋភាពមនុស្សជាច្រើនបានរង់ចាំ និងសម្រុកសឹងជាន់ជើងគ្នាទៅគាំទ្រ ដើម្បីទិញសម្ភារទាំងនោះដើម្បីចូលរួមធ្វើសម្បុរសម៌ ៕

ចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Related posts

Leave a Comment