អ្នកគាំទ្រ ស្មានថាជាកូនភ្លោះ តាមពិតនារីមុខដូច ឌីជេ ណាណា បេះដាក់នេះគឺជា …

មហាជនអ្នកគាំទ្ររបស់ពិធីការិនីល្បីឈ្មោះពោរពេញដោយវោហារចាក់ទឹកមិនលេច ឌីជេ ណាណា ប្រាកដជាធ្លាប់បានដឹងមកហើយនូវរឿងរ៉ាវឯកជនរបស់ពិធីការនីរូបនេះ ។ ក្នុងនោះ ក្រោយពីសម្រាលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ហើយនោះ ឌីជេ ណាណា ក៏តែងតែបង្ហោះវីដេអូស្ទើររៀងរាល់ថ្ងៃពីការរស់នៅប្រចាំថ្ងៃរបស់នាង និង ស្វាមីផងដែរ ។

ជាក់ស្តែង មហាជនមួយចំនួនក៏បានដឹងហើយថា ឌីជេ ណាណា គឺកើតមកក្នុងគ្រួសារមួយដែលមានបងប្អូនសុទ្ធតែស្រីចំនួន ៣ នាក់ ហើយជារឿយៗពិធីការិនីរូបនេះ ក៏តែងបង្ហាញវត្តមានរបស់ប្អូនស្រីពៅទៅកាន់មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឲ្យស្គាល់ផងដែរ ក៏ព្រោះតែនាងបានបើករបរលក់សម្លៀកបំពាក់ជាមួយនឹង ឌីជេ ណាណា ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ឌីជេ ណាណា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងប្អូនស្រីបង្កើត នៅលើបណ្តាញសង្គម ធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលើកឡើងថាអ្នកទាំងពីរ គឺមានមុខមាត់ដូចគ្នាបេះដាក់តែម្តង ពោល គឺបើមិនប្រាប់ ស្មានថាជាបងប្អូនភ្លោះជាក់ជាមិនខាន៕

Related posts

Leave a Comment