ញ៉ាក់សាច់! ទម្លាយតម្លៃឈុតមួយតួខ្លួនរបស់ Baifern គ្រងជាទេពធីតាសង្ក្រាន្ត ឆ្នាំខាល ដឹងហើយទង់ជង្គង់

ថៃ៖ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ ក្នុងព្រឹត្តិការណ៍ Iconic Songkran Festival បានប្រារព្ធធ្វើឡើងនៅផ្សាទំនើប Icon Siam ក្នុងទីក្រុងបាងកក ប្រទេសថៃ ។ ក្នុងនោះផងដែរ ក៏មានមនុស្សម្នាជាច្រើន បានផ្តោតការចាប់អារម្មណ៍ជាខ្លាំង ទៅលើតួអង្គតែងខ្លួន ជាទេពធីតាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ព្រះនាង ករិណីទេវី គឺតារាសម្តែងស្រី Baifern Pimchanok ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះផងដែរ Baifern បានធ្វើឲ្យបណ្តាអ្នកគាំទ្រព្រឺសម្បុរចំពោះការរៀបចំតុបតែងខ្លួន គ្រងក្នុងឈុតសម្លៀកបំពាក់បែបបុរាណ បានយ៉ាងស្រស់ស្អាតទន់ភ្លន់ផូផង់ មើលហើយមិនដាក់ភ្នែក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ចំពោះឈុតទេពធីតាសង្ក្រាន្នមួយតួខ្លួន ដែលតារាស្រីរូបនេះបានគ្រងនេះ បើតាមការបង្ហើបឲ្យដឹងតម្លៃរហូតដល់ទៅ ៥៩៦០០ ដុល្លារ ច្នៃឡើងយ៉ាងល្អឥតខ្ចោះ ទាំងគ្រឿងអលង្ការលម្អខ្លួនផ្សេងៗ បើធៀបនឹងឈុតទេពធីតាកាលពី ៣ ឆ្នាំមុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា ក្នុងឈ្នាំ ២០១៩ តារាស្រីកើតឆ្នាំ ១៩៩២ រូបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កក្រើកម្តងរួចមកហើយ ដោយរូបនាងបានតុបតែងខ្លួនជាទេពធីតាសង្ក្រាន្ត ។ រីឯ សម្រស់របស់រូបនាងនៅពេលនោះវិញ បានធ្វើឲ្យអ្នកគាំទ្ររាប់លានសរសើរមិនដាច់ពីមាត់ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្នុងឆ្នាំ ២០២២ នេះ ក្នុងកម្មវិធីសង្ក្រាន្តក្នុងប្រទេសថៃ សម្រស់របស់ Baifern ក៏ស្រស់ស្អាតទាក់ទាញ មានមន្តស្នេហ៍មិនចាញ់ឆ្នាំមុនៗប៉ុន្មានដែរនោះទេ ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment