អភិជនលាក់មុខ! បើកបង្ហាញទិដ្ឋភាពផ្ទះវីឡាធំស្កឹមស្កៃ ជុំ ស៊ីថា រាប់តាំងពីច្រកចូល រហូតដល់ក្នុងផ្ទះស្អាតភ្លឹង ពិតជាប្រណីតខ្លាំង…(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អតីតតារាសម្តែងរូបសង្ហា លោក ជុំ ស៊ីថា នោះ ដែលបច្ចុប្បន្ននេះ តារាប្រុសរូបនេះ កំពុងសាងជីវិតជាមួយគ្រួសាយ៉ាងមានសុភមង្គល ។ ជាមួយគ្នានោះ ក្រោយកាន់ដៃគ្នាសាងគ្រួសារមកនេះ មហាជនហាក់កត់សម្គាល់ឃើញជីវិតគ្រួសារតារាប្រុសរូបនេះកាន់តែមានន័យឡើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីរៀបការរួច និងបញ្ចប់ជីវិតជាអ្នកសិល្បៈទាំងស្រុក អតីតតារាប្រុសលោក ជុំ ស៊ីថា ក៏ទទួលបានចំណងដៃកូនប្រុសស្រី រហូតទៅដល់ ៥ នាក់ឯណោះហើយ ក្នុងនោះមានកូនភ្លោះ ៣ នាក់ ដែលភរិយាលោកទើ់បនឹងសម្រាលកាលពីកន្លងទៅនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើក្រឡេកទៅមើលជីវិតឯកជនរបស់លោក ជុំ ស៊ីថា ឯណោះវិញ ក្រៅពីមានមុខងារជាមន្រ្តីរាជការនោះ លោក និងភរិយា ក៏ជាអ្នកជំនួញដូចគ្នាដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ ការរស់នៅប្រចាំថ្ងៃវិញ មហាជនជាច្រើនបានចាប់ទុកអតីតតារាប្រុសរូបនេះ រស់នៅក្នុងជីវិតយ៉ាងអភិជន ដោយរស់នៅក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃប្រៀបដូចវិមានសួគ៌ដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កន្លងមកនេះ លោក ជុំ ស៊ីថា ក៏ធ្លាប់បានបង្ហាញមកហើយនូវទិដ្ឋភាពខាងក្រៅនៃភូមិគ្រិះដ៏ធំរបស់លោក ដោយឡែកកាលពីពេលថ្មីៗមកនេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម TikTok បើកភ្នែកធំៗក្រោយឃើញរូបលោកបានបង្ហោះវីដេអូ បង្ហាញពីទិដ្ឋភាពក្នុងផ្ទះ រាប់ទាំងបន្ទប់ទឹក ចង្ក្រានបាយ និងបន្ទប់ញុំាបាយយ៉ាងប្រណីត គឺមើលទៅពិតជាលំដាប់អភិជនជាខ្លាំងណាស់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Related posts

Leave a Comment