ចំជាកូនចង្រៃមែន !! ចាប់ខ្លួនកូនប្រុសញៀនថ្នាំម្នាក់ បន្ទាប់ពីចាក់សាំងដុតផ្ទះរបស់ម្ដាយខ្លួនឯង ដោយសារចងកំហឹងជាមួយខ្មោចឪពុក

កណ្ដាល ៖ បុរសម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងធ្វើការឃាត់ខ្លួន ក្រោយចងកំហឹងជាមួយខ្មោចឪពុក ក៏ដុតផ្ទះម្តាយខ្លួនឯងឆេះខ្ទេច កាលពីវេលាម៉ោង០៥៖០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចកើតហេតុ ក្នុងភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឹម វណ្ណា ភេទស្រី អាយុ៦២ឆ្នាំ មុខរបរកសិករ (ត្រូវជាម្តាយ) មានទីលំនៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្តាល ស្ទឹង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ពៅ វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មុខរបរ មិនពិតប្រាកដ (កូនបង្កើត)។

សមត្ថកិច្ចបន្តថា កន្លងមកជនសង្ស័យធ្លាប់បានប្រើប្រាស់គ្រឿងញៀន និងធ្លាប់រករឿងឈ្លោះជាមួយម្តាយរបស់ខ្លួនជាញឹកញាប់។

លុះនៅវេលាម៉ោង២និង០០នាទី ជនសង្ស័យបានទៅដេកលេងនៅកញ្ចុះដីឡូត៍មួយកន្លែង ស្ថិតនៅក្បែរផ្ទះរបស់ខ្លួន រហូតដល់ម៉ោង៣និង៣០នាទី ខ្លួនបានត្រឡប់មកផ្ទះវិញ ហើយសួរម្តាយរបស់ខ្លួនថា «ឃើញកូនរបស់ខ្ញុំអត់ម៉ែ» ពេនោះម្តាយបានឆ្លើយថា «មិនបានឃើញទេ» រួចក៏ដើរចេញពីផ្ទះរបស់ជនសង្ស័យទៅផ្ទះរបស់ជនគ្រោះដែលនៅខាងជើងផ្ទះរបស់ជនសង្ស័យបាត់ទៅ ពេលនោះជសង្ស័យបានទៅផ្ទះម្តាយរបស់ខ្លួនសំដៅទៅរានទេវតា រួចយកធាតុរបស់ឪពុករបស់ខ្លួនដែលនៅក្នុងនោះ និងយកកាំបិតបុ័ងតោមកាត់ ខ្សែសីមា ដើម្បីមើលធាតុឪពុក ពេលនោះជនរងគ្រោះបានស្រែកប្រាប់ថា «ហ្អែងយកធាតុគាត់មកធ្វើអី» ពេលនោះជនសង្ស័យបា គាស់ធាតុមើល រួចយកទៅទុកចោលនៅលើគ្រែ ហើយក៏ដើរចេញទៅយកសាំងមួយដបក្នុងតូបលក់ចាប់ហួយនៅមុខផ្ទះ និងយកក្រមារុំជាមួយឬស្សី ក៏ដើរឡើងទៅលើផ្ទះរបស់ខ្លួន រួចចាក់សាំងដុតផ្ទះរបស់ខ្លួនដែលមានទំហំ៦x៨ ធ្វើពីឈើប្រកគ្បឿង បណ្តាលឲ្យឆេអស់ទាំងស្រុងតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Related posts

Leave a Comment