មិត្តល្អ! យុគ ចិន្តា ឆ្លៀតពេលវេលាស្កាត់ជួប គង់ សុជាតិ ក្នុងថ្ងៃកំណើត ថែមទាំងបានជូនពរមិត្តសម្លាញ់យ៉ាងផ្អែមល្ហែមថា..

ហ្វេសប៊ុក៖ មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ ពិធីការិនីដ៏ល្បីល្បាញ ២ ដួងគឺអ្នកនាង គង់ សុជាតិ និងអ្នកនាង យុគ ចិន្តា កំពុងធ្វើឲ្យមហាជន ក៏ដូចជាបណ្តាអ្នកគាំទ្រកោតសរសើរពីចំណងមិត្តភាពមិនប្រែប្រួលរបស់ពួកគេទាំងពីរជាខ្លាំង ទោះបីជាពួកគេម្នាក់ៗមមាញឹកការងារត្រូវបំពេញរៀងៗខ្លួនក៏ដោយ រកតែពេលវេលាណាពិសេសរវាងគ្នានឹងគ្នាម្តងៗ ពួកគេតែងលេចវត្តមានអបអរសាទរ ឬផ្តល់កម្លាំងចិត្តឲ្យគ្នាជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នាក្នុងថ្ងៃពិសេសគឺជាថ្ងៃខួបកំណើតរបស់អ្នកនាង គង់ សុជាតិ ឆ្នាំនេះ គេក៏បានពិធីការិនីអ្នកនាង យុគ ចិន្តា បានឆ្លៀពេលវេលាមួយទៅជួបអ្នកនាង គង់ សុជាតិ ដើម្បីអបអរនាថ្ងៃកំណើតមិត្តសម្លាញ់ដោយផ្ទាល់ ថែមទាំងមាននំ និងបាច់ផ្គាយ៉ាងស្រស់ស្អាតសម្រាប់ជូនម្ចាស់ខួបកំណើតថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក រឿងដែលមហាជនបានចាប់អារម្មណ៍ជាខ្លាំងនោះ គឺពាក្យសម្តីពិធីការិនី យុគ ចិន្តា ពោលពាក្យទៅកាន់ គង់ សុជាតិ ដែលជាមិត្តសម្លាញ់ពោរពេញដោយភាពផ្អែមល្ហែំខ្លាំងបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះផងដែរ អ្នកនាង យុគ ចិន្តា ក៏បាននិយាយរៀបរាប់ពីចំណងមិត្តភាពរវាងខ្លួន និងអ្នកនាង គង់ សុជាតិ យ៉ាងដូច្នេះថា៖ “ពួកយើងមិនសូវមានឱកាសជួបគ្នា តែមិត្តភាពពួកយើងមិនប្រែប្រួលឡើយ រីករាយថ្ងៃកំណើតមិត្តសម្លាញ់ គង់ សុជាតិ យឺតថ្ងៃបន្តិចព្រោះរវល់រៀងៗខ្លួន ទាល់តែឆ្លៀតបើមិនឆ្លៀតគឺមិនបានជួប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជូនពរឱ្យសុខភាពល្អ សម្រស់ស្រស់ស្អាត ឈ្នះអស់ជំងឺ ឈ្នះអស់សត្រូវ មានសុភមង្គល និង សេចក្តីសុខក្នុងរង្វង់កក់ក្តៅពីស្វាមី ជា វិបុល និង កូនៗ សូមឱ្យមានស្នាមញញឹមពេញមួយជីវិតណា មិត្តសម្លាញ់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment