អស្ចារ្យណាស់! ទីបំផុតរូបសំណាក «ព្រះថោងនាងនាគ» បានដំឡើងរួចរាល់ជាស្ថាពរហើយ ពិតជាជះភាពស្រស់ស្អាតធំស្កឹមស្កៃណាស់!

ហ្វេសប៊ុក៖ យោងតាមរយៈគណនីហ្វេសប៊ុកផេក រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២២ បានឲ្យដឹងដែរថា គិតត្រឹមម៉ោង ១២ និង ៣០ នាទីយប់ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២ នេះ រូបសំណាក «ព្រះថោងនាងនាគ» បានដំឡើងរួចរាល់ជាស្ថាពរហើយ នៅលើទឹកដីខេត្តព្រះសីហនុ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការដំឡើងនេះផងដែរ មានការដឹកនាំ និងត្រួតពិនិត្យដោយផ្ទាល់ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២ នៅក្នុងដំណើរការដំឡើងរួចរាល់នូវរូបសំណាក់ «ព្រះថោងនាងនាគ» នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា បើតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ រូបសំណាក «ព្រះថោងនាងនាគ» ត្រៀមរៀបចំពិធីអភិសេកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅក្នុងរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment